ថ្ងៃទី ២៤ ខែមីនា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិនXi Jinping និងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រយុទ្ធប្រឆាំងជំងឺរបេងនិងជំងឺអេដស៍របស់អង្គការសុខភាពពិភពលោក បានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក ។ លោកស្រី Peng Liyuan បានថ្លែងថា ក្រោមការជំរុញយ៉ាងខ្លាំងក្លារបស់អង្គការសុខភាពពិភពលោកនិងកិច្ចខិតខំប្រឹងប្រែងរយៈពេលយូររបស់សហគមន៍អន្តរជាតិ ការងារបង្ការនិងព្យាបាលជំងឺរបេងនៅលើពិភពលោកទាំងមូលទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ ។ តាំងពីបានចូលរួមការងារប្រយុទ្ធប្រឆាំងជំងឺរបេងរយៈពេលជាង១០ឆ្នាំមក នាងខ្ញុំបានទៅទស្សនកិច្ចនៅស្ថាប័នវេជ្ជសាស្ត្រ...
