មណ្ឌលគិរី៖ កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការបង្រ្កាបនៅអគារមេគង្គ៧៤ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី អនឡាញខុសច្បាប់ ហើយធ្វើការឃាត់ខ្លួនជនបរទេស២៥៨នាក់។ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ប្រតិបត្តិការទ្រង់ទ្រាយធំ...
ព័ត៌មានជាតិ
ខ្លឹមសារសម្តេចទាំងស្រុងដូចខាងក្រោម៖ ខ្ញុំបានតាមដានមួយរយៈនូវសកម្មភាពរបស់ប្អូនប្រុស ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលគាត់បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈនិងស្មារតីមនុស្សធម៌ ដើម្បីជួយដល់ក្មួយៗកុមារកំព្រានិងកុមារដែលមានទុក្ខលំបាករាប់រយនាក់នៅក្នុងមណ្ឌលរបស់គាត់។ កាលពីម្សិលមិញ ខ្ញុំបានឆ្លៀតពេលជួបជជែកលេងជាមួយប្អូនប្រុស ហើយខ្ញុំកាន់តែមានសេចក្ដីរំភើប ស្ញប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់ប្អូន រហូតបានក្លាយពីកុមារកំព្រាម្នាក់ដែលធ្លាប់ផ្ញើវាសនានៅក្នុង មណ្ឌលកុមារកំព្រានេះ ទៅជាមនុស្សម្នាក់ដែលផ្ដល់សេចក្តីសុខនិងភាពកក់ក្តៅដល់ក្មួយៗរាប់រយនាក់ ដែលកំពុងជួបការលំបាកដូចរូបប្អូនកាលពីអតីតកាល។ បងសូមជូនពរប្អូន សូមទទួលបានជោគជ័យបន្តទៀតក្នុងកិច្ចការងារមនុស្សធម៌នេះ ដែលនេះមិនត្រឹមតែជាសកម្មភាពគំរូសម្រាប់ក្មួយៗនៅក្នុងមណ្ឌលនោះទេ...
ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសេចក្តីជូនដំណឹង តាមហ្វេសបុកផេកផ្លូវការដល់សាធារណជនឱ្យបានជ្រាបនៅ នៅថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៥ នេះ បន្ទាប់ពីបានឃើញរូបភាព ឃ្លីបវីដេអូ (Video Clip) ដែលបណ្តាញសង្គមផ្សព្វផ្សាយពីភាពមិនសមរម្យដែលមានរូបលោកវរសេនីយ៍ឯក សន និល អធិការនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល។ លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់...
ខេត្តកណ្តាល៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ យោធភូមិភាគពិសេស កងទ័ពជើងគោក បានបន្តការងារចុះឈ្មោះ និងចែកពាក្យជូនយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យយោធភូមិភាគពិសេសកងទ័ពជើងគោក នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល ។ បញ្ជាក់៖ បេក្ខជនមកចុះឈ្មោះ ត្រូវភ្ជាប់ជាមួយឯកសារបឋមមកជាមួយរួមមាន៖ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១ច្បាប់ -សេចក្តីចម្លងសំបុត្រកំណើត ០១ច្បាប់ -សៀវភៅគ្រួសារ ឬ...
ក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា លេខៈ១០៧ ស.ជ.ណ ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដីឥដ្ឋ,.ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២៥ សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសនិស្សិតអាហារូបករណ៏ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា...
រាជធានីភ្នំពេញៈនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ, ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួលនិងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី...
ខេត្តស្វាយរៀង៖ យុវជន២នាក់ ដែលបិទមុខ និងស្លៀកពាក់ជាតួ Power Rangers ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ធ្មា នៃអធិការដ្ឋាននគរបាលស្រុករំដួល ខេត្តស្វាយរៀង ឃាត់ខ្លួនយកមកឣប់រំ ក្រោយបង្ហោះម៉ូតូ ហើយយកទៅបង្ហោះនៅតាមបណ្តាញសង្គម TikTok។
បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនព្រោះលក់ស៊ីមកាតទូរស័ព្ទមិនយកអត្តសញ្ញាណសម្គាល់ខ្លួនពីអ្នកទិញ(អតិថិជន) រាជធានីភ្នំពេញ៖ ឃាត់ខ្លួនបុរសលក់ស៊ីមកាតម្នាក់ ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណ របស់អ្នកទិញ ដោយជនល្មើសយកទៅធ្វើសកម្មភាព ខលទៅឆបោកអ្នកដទៃ (ដូចជាការសម្តែងមានបងប្អូនមិត្តភក្តិ គ្រោះថ្នាក់ចរាចរណ៍ និងខលសម្តែងត្រូវរង្វាន់ផ្សេងៗផងដែរ) ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធី ពីលោក សេង ហៀង...
ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំអ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គមនិងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បញ្ឈប់ជាបន្ទាន់ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលដាច់ ឬទាក់ទាញការចាប់អារម្មណ៍ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់អ្នកដទៃ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ធ្វើឱ្យលឿន, ធ្វើឱ្យលះ, បើស្ទះសុំគោលការណ៍ -ធ្វើឱ្យលឿន៖ ធ្វើការងារត្រូវកំណត់អាទិភាពការងារតាមលំដាប់លំដោយមួយណាសំខាន់ជាង និងមួយណាសំខាន់ជាបន្តបន្ទាប់ -ធ្វើឱ្យលះ ៖ ត្រូវក្ដាប់គោលការណ៍ គោលគំនិតរបស់ថ្នាក់លើឱ្យច្បាស់, ការងារកាន់តែធំកាន់តែធ្វើឱ្យល្អិត, ហើយត្រូវព្យាយាមដោះស្រាយឱ្យបាន និងស្របតាមគោលគំនិតរបស់ថ្នាក់លើឱ្យអស់លទ្ធភាព -បើស្ទះសុំគោលការណ៍៖ ក្នុងករណីដោះស្រាយមិនបាន ត្រូវសុំគោលការណ៍...
