April 2, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ព័ត៌មានថ្មីៗ

ប្រទេសឡាវ៖ តាមប្រភពអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសឡាវ បាននាំគ្នាផ្ញើសារចូលរួមរំលែកមរណៈទុកទៅដល់ Idol របស់ពួកគេ គឺ អ្នកនាង វីឡៃ ខាំ ម្ចាស់ប្រេនផលិតផលអនឡាញ(Online)ល្បី និងម្ចាស់ហាងថែរក្សាសម្ផស្សដ៏ល្បីឈ្មោះ ប្រចាំប្រទេសឡាវ ដែលបានអស់ជីវិត យ៉ាងអណោចអធម នៅក្នុងសោកនាដកម្មអគ្គីភ័យឆេះផ្ទះវីឡា កាលពីវេលាទៀបភ្លឺ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ យោងតាមរបាយការណ៍ផ្លូវការរបស់នាយកដ្ឋាននគរបាលបង្ការ...

ព្រឹកថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៥។ យោងតាមឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ថ្ងៃនេះវេលាម៉ោងប្រហែល ៦ (ប្រាំមួយ)ជាងព្រឹក មានករណីផ្ទះអាវុធបណ្តាលឱ្យរបួសនគរបាល១រូប ត្រូវចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក...

នេះជារូបភាពដែលបង្កើតដោយ AI មិនមែន F-X របស់ជប៉ុនពិតនោះទេ។ ប្រទេសជប៉ុនបានរួមបញ្ចូលគ្នានូវយន្តហោះចម្បាំង F-X របស់ខ្លួនជាមួយ Tempest របស់ចក្រភពអង់គ្លេស និងប្រទេសអ៊ីតាលី ក្រោមកម្មវិធី Global Combat Air Program (GCAP) ដើម្បីបង្កើតយន្តហោះចម្បាំងជំនាន់ទីប្រាំមួយ។ ការរចនាកំពុងដំណើរការនៅឡើយ ហើយមិនទាន់មានរូបភាពផ្លូវការនៅឡើយទេ។

មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក...

រដ្ឋាភិបាលថ្មីរបស់អាម៉េរិកនៅតែបន្តជួយកម្ពុជា បោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម តាមកិច្ចសន្យាដែលមានស្រាប់។ រាជធានីភ្នំពេញ៖ យើងតាមសេចក្តីជូនដំណឹងរបស់មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា-CMAC បានជូនដំណឹងតាមបណ្តាញសង្គមរបស់ខ្លួន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ (ត្រូវនឹងថ្ងៃទី១៩នៅសហរដ្ឋអាម៉េរិក) ។ អង្គភាពស៊ីម៉ាក់បានទទួលព័ត៌មានពីអង្គការដែលទទួលជំនួយពីសហរដ្ឋអាម៉េរិកដែលជាអង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលើកលែង(waver) ពីរដ្ឋាភិបាលអាម៉េរិកឱ្យបើក និងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញតាមកិច្ចសន្យាដែលមានស្រាប់។ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...

លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ត្រូវបានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដាក់វិន័យការងារ (ផ្លាស់ដោយបង្ខំ ទៅជាអនុប្រធានសាលាដំបូងខេត្តណាមួយ)ដោយសារដោះលែងទណ្ឌិត(អ្នកទោស) ១រូបជាប់ទោសពីបទឃាតកម្ម។ ភ្នំពេញ ៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសស្ដីពី វិន័យការងាររបស់ លោកជំទាវ ពេជ ម៉ារ៉ែន...

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ឈរជើងអធិការរងខណ្ឌសែនសុខ ហឿង វឿន និងនគរបាលអន្តរាគមន៍ មាស ភារម្យ ដែលប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច។ (ភ្នំពេញ)៖ ករណីប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមនគរបាលត្រួតពិនិត្យជាតិអាកុល ក្នុងខណ្ឌសែនសុខ នៅពេលនេះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ...

-ថ្ងៃពុធ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកលោក Donald Trump បានហៅប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថាជា «ជនផ្តាច់ការ» លោក Trump ចោទប្រកាន់អ៊ុយក្រែនថាបានចាប់ផ្តើមសង្រ្គាមជាមួយនឹងរុស្ស៊ី។ ការចោទប្រកាន់របស់លោក Trump ដែលបានបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់គាត់បានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពី...

សម្តេចតេជោ ហ៊ុន សែន ករណី បណ្ឌិត សុខ ទូច ជាមួយនគរបាលសូមបងប្អូនជនរួមជាតិបញ្ចប់រឿងនេះត្រឹមនេះ«បញ្ឍប់ថែមសាំងចាក់លើភ្លើង»តាមរបៀបឈ្នះ ឈ្នះនិងសហការគ្នា បន្តការងាររៀងៗខ្លួន។ ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរណ៍បានក្លាយជាអាជីវកម្ម ដោយមិនដឹងខ្លួន។ អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បាន ថែមអំបឹលប្រហុកដើម្បីទាញទម្លាក់...

រាជធានីភ្នំពេញោ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ: តាមបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះករណីដែលសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានបញ្ហានៅគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយលោកបណ្ឌិត សុខ ទូច ដោយឯកឧត្តមស្នងការបានឲ្យការិយាល័យបុគ្គលិក  អញ្ជើញមន្រ្តីនគរបាលចុះអនុវត្តច្បាប់ចរាចរណ៍គោលដៅខណ្ឌសែនសុខ មកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ...

Copyright © All rights reserved. | Newsphere by AF themes.