April 3, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ព័ត៌មានថ្មីៗ

បើខ្ញុំប្ដូរទីលំនៅ ត្រូវប្ដូរសៀវភៅស្នាក់នៅទេ? តើធ្វើដូចម្ដេច និងធ្វើនៅឯណា? សូមអានដើម្បីដឹង! សៀវភៅស្នាក់នៅ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួន មនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្តុំ។ សៀវភៅនេះ ពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្តល់បានតែមួយគត់ជូនចំពោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ ណាមួយជាកំណត់ ទោះបុគ្គល ឬគ្រួសារ...

អេ ស៊ី យូ-(A.C.U)បានឃាត់ខ្លួនមនុស្សពីររូបទៀតគឺលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី។ រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អេ ស៊ី យូ-(ACU) បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី...

មន្ត្រីសាលាខេត្តបីរូបត្រូវអង្គភាពប្រឆាំងអំពើពុករលួយ (ACU)ឃាត់ខ្លួន។ ខេត្តខេត្តតាកែវ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមន្ត្រីសាលាខេត្តតាកែវចំនួន៣នាក់។ ១-លោក ហេង វុទ្ធី តួនាទី នាយកទីចាត់ការនិងផែនការវិនិយោគសាលាខេត្តតាកែវ។ ២-លោក យន់ សុធន់ តួនាទី មន្ត្រីទីចាត់ការផែនការវិនិយោគខេត្ត។ ៣-លោក ម៉ម វិចិត្រ តួនាទី...

ករណីឃាតកម្មចាក់សង្សារដោយកាំបិតចំនួន២៣កន្លែង។ សៀមរាប៖ យុវនារីជានិស្សិតឆ្នាំទី៤ម្នាក់ ត្រូវបានជនដៃដល់ជាសង្សារចាក់ ចំនួន២៣កាំបិត បណ្តាលឲ្យស្លាប់គួរឲ្យអាសូរ នៅក្នុងផ្ទះជនរងគ្រោះ តាមបណ្តោយផ្លូវព្រលានចាស់ ក្រុងសៀមរាប ស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប នាវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជនរងគ្រោះមានឈ្មោះ វណ្ណ សុភត្តា អាយុ២៥ឆ្នាំ មុខរបរលក់កាហ្វេ...

គ្រឿងចក្រជាច្រើនបានចាប់ផ្តើមចល័តចូលទៅគោលដៅដើម្បីដំណើរការដ្ឋានសាងសង់ជាផ្លូវការហើយ តាមប្រភពផេកផ្លូវការរបស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន - FBID មណ្ឌលគិរី/រតនគិរី៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ការដ្ឋាន គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានចាប់ផ្តើមចល័តគ្រឿងចក្រទៅចូលគោលដៅដើម្បីដំណើរការដ្ឋានសាងសង់ជាផ្លូវការហើយ។ គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដោយផ្តោតលើការ កសាងផ្លូវក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ចូលផ្លូវព្រំដែន មានប្រវែងផ្លូវសរុបប្រមាណ២៥០ គីឡូម៉ែត្រ (...

ទឹកជំនន់យ៉ាងគំហុកបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥១ នាក់នៅក្នុងប្រទេសអេស្ប៉ាញ LA ALCUDIA ប្រទេសអេស្បាញ៖ អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ចំនួន 51 នាក់បានស្លាប់នៅក្នុងទឹកជំនន់ភ្លាមៗដែលកំពុងវាយលុកតំបន់ភាគខាងកើតនៃទីក្រុង Valencia របស់អេស្ប៉ាញ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបានធ្វើឱ្យផ្លូវថ្នល់ និងទីក្រុងនៅក្រោមទឹក។ វីដេអូជាច្រើនដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពេញមួយយប់បានលេចឡើងដើម្បីបង្ហាញពីមនុស្សដែលជាប់គាំងដោយទឹកជន់លិច ដោយខ្លះឡើងទៅលើដើមឈើដើម្បីគេចផុតពីការបោកប់នៃកំលាំងទឹកហូរ។ លោក Carlos Mazon មេដឹកនាំតំបន់...

ប្រមុខថ្នាក់ដឹកនាំ អញ្ជេីញចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីមហាមិទ្ទិញ នៅមុខព្រះបរមរាជវាំង ក្នុងឱកាសនៃព្រះរាជពិធីខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។

សេចក្តីប្រកាសព័ត៌មាន ករណីនាយទាហាននៃកងរាជអាវុធហត្ថម្នាក់បានបំពានក្រមសីលធម៌ វិជ្ជាជីវៈ។ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូន អំពីវិធានការអនុវត្តទណ្ឌកម្មវិន័យទៅលើនាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ដែលបានបំពានក្រមសីលធម៌ វិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែតុលា...

ក្រសួងបរិស្ថាន បានរៀបចំទស្សនកិច្ច (Familiarization Trip) សម្រាប់វិស័យឯកជន ទៅកាន់គោលដៅលំហែបៃតង នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន» នៅខេត្តសៀមរាប។ សៀមរាប៖ ក្រសួងបរិស្ថាន តាមរយ:ក្រុមការងារអនុវត្តរបស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP បានរៀបចំទស្សនកិច្ច (Familiarization Trip) សម្រាប់វិស័យឯកជន...

ករណីទំនាស់លើដីផ្លូវសាធារណរបស់រដ្ឋ រវាងប្រជាពលរដ្ឋចំនួន១០៥គ្រួសារ នឹង ម្ចាស់គំរោងដីឡូត៍ ឈ្មោះ អ៊ុក សឿន នៅតែមិនទាន់មានដំណោះស្រាយ។ រាជធានីភ្នំពេញ៖ ចាប់តាំងពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៤កន្លងមកដោយសារតែកាសន្យារបស់មន្ត្រីអាជ្ញាធរខណ្ឌ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំងអស់បានទន្ទឹងរងចាំ ដំណឹងពីលោក ប៉ាង លីដា អភិបាលរង...

Copyright © All rights reserved. | Newsphere by AF themes.