ក្នុងឱកាសដែលឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា នៅថ្ងៃទី១៧ខែមេសាតាមម៉ោងក្នុងតំបន់ ពិធីសម្ពោធការចាក់ផ្សាយកម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាខ្មែរ)ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើនៅរាជធានីភ្នំពេញ ។ សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជាបានផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការចាក់ផ្សាយកម្មវិធីនេះនៅកម្ពុជា ។ សម្តេចតេជោ ហ៊ុនសែន បានថ្លែងក្នុងសារលិខិតថា មិត្តភាពកម្ពុជា-ចិនបានធន់នឹងការសាកល្បងនៃប្រវត្តិសាស្ត្រនិងពេលវេលា ប្រទេសចិនគឺជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា...
