April 2, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ភិក្ខុ ផលត្ថេរោ កុល ផេង បានលាចាកសិក្ខាបទ វិញហើយ!

លោកតាបានសរសេរមានអត្ថន័យ/ខ្លឹមសារដូចខាងក្រោម៖
ពិធីលាចាកសិក្ខាបទ
ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុ ផលត្ថេរោ កុល ផេង សូមក្រាបថ្វាយបង្គំសម្តេចជាអង្គម្ចាស់គ្រប់ៗ ព្រះអង្គ ព្រមទាំងមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ទាំងអស់ និងថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរព សូមចម្រើនពរពុទ្ធបរិស័ទទាំងអស់ដែលបានជ្រះថ្លាជាមួយកាសាងផ្នួសនៃខ្ញុំព្រះករុណាអាត្មាភាព សូមព្រះមេត្តា និងមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថាខ្ញុំព្រះករុណា នឹងលាចាកសិក្ខាបទ នៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា នេះ ខ្ញុំព្រះករុណា អាត្មាភាព សូមប្រគេនថ្វាយ សម្តេចជាអង្គម្ចាស់ ព្រះថេរានុត្ថេរៈគ្រប់ៗព្រះអង្គ និងញាតិញោមពុទ្ធបរិស័ទទាំងអស់ព្រះមេត្តា និងមេត្តាទទួលនៅបុណ្យកុសល ដែលខ្ញុំព្រះករុណាបានបំពេញដោយល្អហើយ។
សូមអនុមោទនា!
ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុ ផលត្ថេរោ កុល ផេង

Copyright © All rights reserved. | Newsphere by AF themes.