January 12, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ពិធីបើកការដ្ឋានសាងសង់ “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ”

ខេត្តកណ្តាល៖ ព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២០៥៦៨ ត្រូវនឹងថ្ងៃទី៦ ឧសភា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាសហអធិបតីជាមួយឯកឧត្តមអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ក្នុងពិធីបើកការដ្ឋានសាងសង់ “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ” ដោយគម្រោងនេះក្រោយពេលបញ្ចប់នឹងគ្របដណ្ដប់ប៉ុន្មានមួយម៉ឺនខ្នងផ្ទះរបស់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងតាខ្មៅ។
ការកសាងនិងពង្រីកសមត្ថភាពធ្វើពិធកម្មទឹកកខ្វក់ និងទីលានចាក់សំរាម គឺជាការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងកាកសំណល់រឹង និងកាកសំណល់រាវដែលជាវិធានការ សំខាន់សម្រាប់ជួយលើកកម្ពស់សុខភាព និងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។

សមិទ្ធផលទាំងនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង៦ សង្កាត់នៃក្រុងតាខ្មៅ និងការជួយកាត់បន្ថយនូវជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។ គម្រោងនេះក៏នឹងជួយជំរុញការវិនិយោគ សកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅឋាន នៅក្នុងតំបន់ជុំវិញនេះផងដែរ ។

រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់អនាម័យបរិស្ថាននិងសោភ័ណភាពនៅក្នុងទីក្រុង និងការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលត្រូវបាន កំណត់ជាអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានសម្រេចផងដែរនូវសមិទ្ធផលច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដើម្បីធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និង និរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈនៅកម្ពុជា ។

More Stories

You may have missed

Copyright © All rights reserved. | Newsphere by AF themes.