April 1, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ជនបង្ក ហ៊ុន ហេង នឹងត្រូវបញ្ជូនទៅតុលាការនាព្រឹកនេះព្រមទាំងបណ្ដេញចេញពីក្របខណ្ឌផងដែរ!

រាជធានីភ្នំពេញ៖ យោងតាមសំណេរលើទំព័រហ្វេសបុករបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញនៅវេលាម៉ោង៨ : ៣៤នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥បានសរសេរបញ្ជាក់យ៉ាងច្បាស់ថា៖

ខ្ញុំបាទ សូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៌ កាលពីរសៀលថ្ងៃ ទី១៥ ០៥ ២៥ មុខក្រសួងមហាផ្ទៃ ធ្វើឲមានអ្នករបស់ធ្ងន់ស្រាលនិងបាត់បង់ជីវិតមនុស្ស ដែលបង្ករឡើងដោយ នគរបាល រាជធានីម្នាក់ ឈ្មោះ ហ៊ុន ហេង ភេទប្រុស ។

សូមជំរាបជូនថា ភ្លាមៗ ខ្ញុំបាទបញ្ជាឲជំនាញ និង មូលដ្ឋាន ចុះដល់កន្លែងកើតហេតុគឺ ចាត់ចែង ឃាត់ខ្លួនអ្នកបង្ករ(វាស់ជាតិអាល់កុល) សង្រ្គោះ អ្នករបួស និងរៀចចំសណ្ដាប់ធ្នាប់ ។

សូមមហាជន ជ្រាបថា ច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តន៌ដូចគ្នា ស្មើភាពគ្នា (ខ្ញុំបាទមិនដែលលើកលែងទេអ្នកប្រព្រឹត្តបទល្មើស)។

ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តន៌នៅបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខណ្ឌផងដែរ។

សូម មហាជន ជូនជ្រាបជាព៏តមាននិងសំណូមពរ ដល់អ្នកប្រើប្រាស់មធ្យោបាយលើផ្លូវគ្រប់ប្រភេទ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៌ ជាដាច់ខាត ទាំងអស់គ្នា (បើស្រវឹងកុំបើកបរ)។

ខ្ញុំសូមគោរព អរគុណ និង សូម អរគុណ បាទ។

Copyright © All rights reserved. | Newsphere by AF themes.