បើកម៉ូតូបញ្ច្រាស់ទិសបុកឡានស្លា..,ប់ខ្លួនឯងម្ចាស់ឡានជួយបុណ្យ១ពាន់ដុល្លាមិនព្រមប្តឹងទៅតុលាការទារ៥ពាន់ដុល្លា
ខេត្តប៉ៃលិន៖ ស្នងការខេត្តប៉ៃលិន បំភ្លឺករណី បុរសម្នាក់បើកម៉ូតូបញ្ច្រាស់ទិសបុករថយន្ត បណ្ដាលឲ្យស្លា..,ប់ខ្លួនឯង រីឯគ្រួសារសព បានប្តឹងម្ចាស់រថយន្តទៅតុលាការខណៈខាងសពទារសំណង៥០០០$(ប្រាំពាន់ដុល្លា)ហើយខាងម្ចាស់រថយន្តជួយត្រឹម១០០០$(មួយពាន់ដុល្លារ)!

សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន៖
ក្រោយពីបានទទួលព័ត៌មាន ពីបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន មានកិត្តិយសសូមបំភ្លឺជូនសាធារណជន ព្រមទាំងអ្នកនិយមលេងបណ្តាញសង្គម មេត្តាជ្រាបថា កាលពីវេលាម៉ោង ១៧ និង ១៣នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ ចរាចរណ៍ ១ លើក រវាងម៉ូតូឡើងវ៉ាជែងរថយន្តហើយទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុងបើកបរ បញ្ច្រាស់ទិសគ្នា បណ្តាលឲ្យមានមនុស្សស្លាប់ ចំនួន ១ នាក់។ នៅលើផ្លូវជាតិលេខ ៥៧ ចន្លោះ គីឡូម៉ែត្រ ៧២-៧៣ ចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ករណីនេះជំនាញបានធ្វើការវាស់វែងឃើញថា ភាគីម៉ូតូជាអ្នកបង្ក ឡើងវ៉ាជែងរថយន្តដែលកំពុង បើកបរទិសដៅស្របគ្នា ទៅបុករថយន្តដែលកំពុងបើកបរបញ្ច្រាសទិសគ្នា (លើផ្លូវអាទិភាពរបស់រថយន្ត)។ ចំពោះករណីនេះ ភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាចំនួន ៣ លើក
-លើកទី១ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥
-លើកទី២ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥
-ហើយលើកទី ៣ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៥ ដដែល ភាគីទាំងសងខាងសម្រប សម្រួលឯកភាពគ្នា ដោយភាគីខាងរថយន្តរងគ្រោះ ជួយចូលបុណ្យទៅភាគីខាងម៉ូតូបង្ក ចំនួន ៤,០០០,០០០រៀល(បួនលានរៀល) ដោយមានធ្វើកិច្ចសន្យាព្រមព្រៀងជាលាយលក្ខណ៍អក្សរ បានផ្តិតមេដៃ និងមាន ថតរូបប្រគល់ថវិកា ដើម្បីបញ្ចប់រឿង។ លុះបន្តិចក្រោយមកថ្ងៃខែឆ្នាំដដែល បងប្អូនសាច់ញាតិខាងម៉ូតូ បង្កមិនយល់ព្រម បង្គាប់ឱ្យឪពុកម្ដាយភាគីបើកបរម៉ូតូបង្កឱ្យទាមទាទឹកប្រាក់ចំនួន ៥,០០០$ (ប្រាំពាន់ដុល្លារ) ទើប យល់ព្រម ។
ចំពោះករណីនេះ ក្នុងនាមលោកជំទាវអភិបាលខេត្ត ជាមួយមន្ត្រីជំនាញបានខិតខំសម្របសម្រួល មិនចង់ឱ្យមានអ្នកចាញ់ ឬអ្នកឈ្នះ និងអ្នករងនូវអំពើអយុត្តិធម៌ឡើយ ព្រោះករណីនេះកើតឡើងដោយ
អចេតនា ។
ដោយមិនមានការឯកភាពគ្នាជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង ខេត្តប៉ៃលិន ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ។
បន្ថែម ក្នុងករណីនេះលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន មានការអាណិតអាសូរចំពោះភាគីបង្ក ក៏បានចូលរួមចូលបុណ្យទៅភាគីម៉ូតូបង្កចំនួន១០០០$(មួយពាន់ដុល្លារ) បន្ថែមទៀតដែរ៕
