November 25, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាពុំមានការនាំចូលថាមពល អគ្គិសនីពីព្រះរាជាណាចក្រថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយឡើយ។

សេចក្តីប្រកាសព័ត៌មាន

អគ្គិសនីកម្ពុជា មានកិត្តិយសសូមជម្រាបជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកសី សាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាពុំមានការនាំចូលថាមពល អគ្គិសនីពីព្រះរាជាណាចក្រថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយឡើយ។ អគ្គិសនីកម្ពុជា សូមបដិសេធ ចំពោះការលើកឡើងនានាដែលផ្ទុយពីការពិតខាងលើ។

អាស្រ័យហេតុនេះ សូមសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជនជាតិ និង អន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

ថ្ងៃ ពុកលាច ខែត្រូឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥ ឆ្នាំ
អគ្គិសនីកម្ពុជា: #២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ២៣ ៧២៣ ៩៧១ – ៧២៤ ៧៧១

You may have missed

Copyright © All rights reserved. | Newsphere by AF themes.