November 25, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

នាវាដឹកប្រេងឬប្រេងម៉ាស៊ូត ភីធីធី ចំណុះ ៤.៨លានលីត្រ ជាប់គាំង ក្រោយកម្ពុជា បិតការនាំចូល

យោងតាមសេចក្តីរាយការណ៍របស់កាសែតថៃ«The Nation»
កាលពីថ្ងៃអាទិត្យ ទីបញ្ជាការតំបន់កងទ័ពជើងទឹកទី១ រួមជាមួយនឹងមន្ត្រីមកពីទីភ្នាក់ងាររដ្ឋាភិបាលជាច្រើន បានធ្វើការត្រួតពិនិត្យនាវាដឹកប្រេងឈ្មោះ Chetthabodi 6 ដែលបោះយុថ្កានៅក្បែរកោះគុត-Ko Kut ក្នុងខេត្តត្រាត Trat បន្ទាប់ពីមានការសង្ស័យអំពីវត្តមានរបស់នាវានៅក្នុងតំបន់នោះ។

ទោះបីជាយ៉ាងនេះក្តី មន្ត្រីមកពីកងនាវាចរថៃ នាយកដ្ឋានគយ (កំពង់ផែ Laem Chabang) នាយកដ្ឋានកំពង់ផែ (ត្រាត) និងនាយកដ្ឋានពន្ធដារ រកមិនឃើញសកម្មភាពខុសច្បាប់ឡើយ។ ពួកគេបានបញ្ជាក់ថា ប្រេងម៉ាស៊ូតបានឆ្លងកាត់តាមការត្រួតពិនិត្យរបស់គយនិង មានការបង់ពន្ធដារត្រឹមត្រូវសម្រាប់ការនាំចេញ។

នាវាដែលបានបោះយុថ្កាប្រហែល 9.8 ម៉ាយពីសមុទ្រ ពីកោះគុត-Ko Kut- មានសមាជិកនាវិកជនជាតិថៃចំនួន 16 នាក់នៅលើនាវា។ ឯកសាររបស់នាវាបង្ហាញថា ខ្លួនកំពុងដឹកជញ្ជូនប្រេងឬម៉ាស៊ូត 4.858 លានលីត្រពីក្រុមហ៊ុន PTT ទៅកាន់ក្រុមហ៊ុន SOKIMEX របស់កម្ពុជា។ កិច្ចសន្យាទិញត្រូវបានធ្វើឡើងបីខែជាមុន ហើយការទូទាត់ត្រូវបានបង់រួចរាល់ដែរ តែមិនអាចដឹកជញ្ជូនចូលមកកម្ពុជាបាន។

នេះបើយោងតាមកំណត់ត្រាផ្លូវទឹក និងសក្ខីកម្មរបស់ប្រធានក្រុម នាវាដឹកប្រេងបានចាកចេញពីកំពង់ផែ Laem Chabang នៅថ្ងៃទី ២២ ខែមិថុនា។ នៅពាក់កណ្តាលអធ្រាត្រថ្ងៃដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ការនាំចូលប្រេងពីប្រទេសថៃ។

កងទ័ពជើងទឹកកម្ពុជា អនុញ្ញាតឱ្យត្រឡប់ទៅប្រទេសថៃវិញ។
នៅព្រឹកថ្ងៃទី២៦ មិថុនា ក្រុមហ៊ុន SOKIMEX បានជូនដំណឹងទៅប្រធានក្រុមហ៊ុនថា ការដឹកជញ្ជូនមិនអាចទទួលយកបានទេ ហើយសុំឱ្យកប៉ាល់ត្រឡប់ទៅប្រទេសថៃវិញ ។

You may have missed

Copyright © All rights reserved. | Newsphere by AF themes.