កម្ពុជាបានដាក់ពាក្យបណ្តឹងជំទាស់ជាផ្លូវការឱ្យភាគីថៃរុះរើរបងលួសបន្លា/ឡាម របាំងសំណាញ់ស្បៃខ្មៅ និង ដាក់កង់ឡានចេញពីតំបន់ទាំងឡាយដែលបានរំលោភមកកម្ពុជា!
កម្ពុជាបានដាក់ពាក្យបណ្តឹងជំទាស់ជាផ្លូវការឱ្យភាគីថៃរុះរើរបងលួសបន្លា/ឡាម របាំងសំណាញ់ខ្មៅ និង កង់ឡានចេញពីតំបន់ទាំងឡាយដែលបានរំលោភមកកម្ពុជា!
រាជធានីភ្នំពេញ៖ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៥ ឯកឧត្តម នង សាកល អ្នកនាំពាក្យក្រសួងការបទេស និងសហប្រត្តិបត្តការអន្តរជាតិក្នុងសន្និសីទសារព័ត៌មាន លោកបានថ្លែង ជម្រាបជូនការវិវត្តន៍ថ្មីៗទាក់ទងនិងសភាពការតាមបណ្តោយព្រំដែន កម្ពុជា-ថៃ៖
-កម្ពុជាបានប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់បំផុតក្នុងការអនុវត្តនកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានព្រមព្រៀងរវាងភាគីទាំងពីរ ដោយភាពជឿជាក់ថាគឺជាមូលដ្ឋានដ៏រឹងមាំបំផុតដើម្បីកសាងសន្តិភាពដ៏យូអង្វែងសម្រាប់ទាំងអស់គ្នា។
ចំពោះការចោទប្រកាន់ថៃថាកម្ពុជារំលោភចូលទឹកដីខ្លួននោះ តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន(JBC)កម្ពុជា-ថៃ។ តាមរយៈក្រសួងការបទេសកម្ពុជានៅថ្ងៃទី ១៩ ខែ សីហាឆ្នាំ ២០២៥ បានដាក់ពាក្យជំទាស់ជាផ្លូវការមួយចំពោះសកម្មភាពរបស់កងកំលាំងប្រដាប់អាវុធថៃដែលបានដាក់ពង្រាយរបងខ្សែលួសបន្លា(ឡាម) របាំងសំណាញ់ស្បៃខ្មៅ និង ដាក់កង់ឡាននៅតំបន់មួយចំនួនតាមបណ្តោយព្រំដែនស្ថិតក្នុងទឹកដីកម្ពុជា។
ក្នុងស្ថានការនេះគណប្រត្តិភូ(JBC)កម្ពុជាបានស្នើឱ្យកងទ័ព្ធថៃរុះរើឧបករណ៍ទាំងអស់ចេញពីតំបន់ទាំងឡាយដែលបានរំលោភ មកលើកម្ពុជាៗ យល់ថាទង្វើបែបនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងដល់ការកសាងទំនុកចិត្តរវាងគ្នា។
ដូច្នេះកម្ពុជាសូមអំពាវនាវឱ្យថៃគោរពពេញលេញរវាងកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វកិច្ចអន្តរជាតិទាំងអស់។

