January 11, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ពលរដ្ឋភៀសកក្នុងកម្មវិធី «រត់ដើម្បីសន្តិភាព» ភ្ជាប់មិត្តភាព និងលើកកម្ពស់សុខភាព

ព្រះវិហារ៖ រដ្ឋបាលខេត្តបានរៀបចំកម្មវិធីរត់កម្សាន្ត ចម្ងាយ ៥គីឡូម៉េត្រ សម្រាប់ពលរដ្ឋជនភៀសសឹក កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ហើយមានពលរដ្ឋភៀសសឹកចំនួន ១៤២២នាក់ ចូលរួមការរត់ប្រណាំងនេះផងដែរ។

យោងតាមសេចក្តីរាយការណ៍ «រត់ដើម្បីសន្តិភាព» មិនត្រឹមតែដើម្បីភ្ជាប់មិត្តភាព និងលើកកម្ពស់សុខភាពនោះទេ ប៉ុន្តែតែនេះក៏បង្ហាញអំពីបំណងទាមទាររកសន្តិភាពពិតប្រាកដ ទៅកាន់ពិភពលោកឱ្យបានដឹងឮ ក្រោយកម្ពុជារងការឈ្លានពានពីសំណាក់កងទ័ពប្រទេសជិតខាង។

បើតាមការផ្សព្វផ្សាយចែកចាយតាមបណ្តាញសង្គមហ្វេបុកផេក(Facebook page) ជាផ្លូវការរបស់រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថាការរត់នេះធ្វើឡើងចំនួន ២ថ្ងៃ គឺនៅពេលព្រឹកថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០២៥។

 
រូបភាព៖ រដ្ឋបាលខេត្តព្រះវិហារ

More Stories

You may have missed

Copyright © All rights reserved. | Newsphere by AF themes.