April 1, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

កងទ័ពថៃបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក ប្រើចំពាមកៅស៊ូ ប្រើឧបករណ៍សំឡេងរំខានធ្វើឱ្យប៉ះពាល់ដល់ក្រដាស់ត្រចៀក មកលើប្រជាពលរដ្ឋកម្ពុជា។

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ទាហានថៃប្រដាប់ដោយខែល ដំបងនិងអាវុធ បានបន្តរំលោភបំពានមកលើកម្ពុជា ដោយបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក ប្រើចំពាមកៅស៊ូ ប្រើឧបករណ៍សំឡេងរំខានធ្វើឱ្យប៉ះពាល់ដល់ក្រដាស់ត្រចៀក មកលើប្រជាពលរដ្ឋកម្ពុជាផងដែរ ដែលបង្កឱ្យមានពលរដ្ឋរងរបួសមួយចំនួនរួមទាំងព្រះសង្ឃផងដែរ។ កងទ័ពកម្ពុជាដែលបានប្រកាន់ខ្ជាប់នូវបទឈប់បាញ់ បានឈរការពារសុវត្ថិភាពប្រជាជនយើង!

On the afternoon of September 17, 2025, Thai soldiers armed with shields, batons, and weapons continued their incursions into Cambodia by firing tear gas, rubber bullets, and using sound-disrupting devices that damaged hearing, targeting Cambodian civilians in Prey Chan village, O’ Bei Choan commune, Ou Chrov district, Banteay Meanchey province. These actions caused injuries to several civilians, including Buddhist monks. The Cambodian armed forces, while strictly upholding the ceasefire, stood firm to protect the safety of our people.

Copyright © All rights reserved. | Newsphere by AF themes.