November 25, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ការបោសម្អាតមីនចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម្លេះនៅភូមិជោគជ័យ ភូមិអូរបីជាន់ និងភូមិព្រៃចាន់ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-សៀម។

យោងតាមសេចក្តីរាយការបង្ហោះតាមហ្វេសបុកផេក«HENG Ratana’s post »
ជាផេកផ្លូវការរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)បានបញ្ជាក់ដូចខាងក្រោម៖

ការបោសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាពនិងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត ព្រមទាំងសេដ្ឋកិច្ចសង្គម ដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ ភូមិអូរបីជាន់ និងភូមិព្រៃចាន់ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-សៀម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បំផុតចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម្លេះ ព្រមទាំងបានចាប់ផ្តើមនិងបានចែកចេញជាដំណាក់កាលសំខាន់ដូចជា៖

១. ឆ្នាំ១៩៩២-១៩៩៨៖ ដំណាក់កាលធ្វើការបោសសម្អាតមីនដើម្បីបើកផ្លូវសុវត្ថិភាពក្នុងការធ្វើមាតុភូមិវិវត្តន៍និងគាំទ្រការតាំងទីលំនៅនិងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២-៩៣ និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។
២. ឆ្នាំ១៩៩៨-២០០៣៖ ដំណាក់កាលនៃការបោសសម្អាតមីនដើម្បីគាំទ្រសុវត្ថិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម!!
ការដំណើរការបោសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះមានសហគមន៍អន្តរជាតិច្រើនណាស់បានដឹងលឺនិងចងចាំការពិតនេះ ព្រោះថាសហគមន៍អន្តរជាតិទាំងនោះបានចូលរួមអនុវត្តន៍ដោយផ្ទាល់ផងដែរ។
រឿងជម្លោះខ្សែរបន្ទាត់ព្រំដែននៅតំបន់ទាំងនេះ ក្រុមការងារព្រំដែនទាំងខ្មែរនិងសៀមបានជួបពិភាក្សាគ្នាច្រើនលើកច្រើនសារហើយ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡើយ (ដូចខ្លឹមសារនៃសេចក្តីប្រកាសបដិសេដព័ត៌មាន)របស់រដ្ឋលេខាធិការកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់លាស់!!

ប្រសិនពិតជាអ្នកជិតខាងគ្នាល្អមែននោះ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម មិនត្រូវប្រើប្រាស់កម្លាំងនិងច្បាប់សឹកស្អីនោះទេ ព្រោះទង្វើបែបនេះបង្កើនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត!! ។

 

You may have missed

Copyright © All rights reserved. | Newsphere by AF themes.