April 2, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

Breaking News៖ លោក ដូណាល់ ត្រាំ នឹងមកកាន់ ម៉ាឡេស៊ី ចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកកាន់ម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្រ្តីការបរទេសនៃប្រទេសម៉ាឡេស៉ី លោក Mohamad Hasan ដែលត្រូវបានចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP និង Reuters នាថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥។
លោក Mohamad បានប្រាប់បណ្តាញផ្សព្វផ្សាយថា ម៉ាឡេស៉ី រួមជាមួយសហរដ្ឋអាមេរិក នឹងដើរតួជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងរវាងថៃនិងកម្ពុជា ដែលនឹងមានតម្រូវឱ្យភាគីទាំងសងខាង បោសសំអាតមីនហើយដកសព្វាវុធធុនធ្ងន់ទាំងអស់ ចេញពីតំបន់ព្រំប្រទល់។
លោករដ្ឋមន្រ្តីការបរទេស បញ្ជាក់បន្ថែមថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង នឹងត្រូវធ្វើឡើង អំឡុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ាន ដែលគ្រោងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

Copyright © All rights reserved. | Newsphere by AF themes.