April 1, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

«Delivering Peace» កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ បានចុះហត្ថលេខាក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump ជាសាក្សី

អបអរសាទរ!
«Delivering Peace» កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ បានចុះហត្ថលេខាក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump ជាសាក្សី រួចហើយនៅវេលាម៉ោង១២ជាងថ្ងៃត្រង់ ទី២៦ ខែតុលា ឆ្នាំ២០២៥ និងមានវត្តមាន លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរ។

កិច្ចព្រមព្រៀងនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នានៃប្រទេសទាំងពីរថា សន្តិភាពនៅតែអាចមាន ដរាបណាប្រជាជាតិនានា មានសេចក្តីក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា។

Copyright © All rights reserved. | Newsphere by AF themes.