June 1, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

វេទិកាសារព័ត៌មាន លេីប្រធានបទ ” AI ក្រមសិលធម៏ វិជ្ជាជីវៈ : តេីយេីងត្រូវដេីរទៅមុខដោយរបៀបណា ? ”

( ភ្នំពេញ ) – ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នាសាលប្រាសាទអង្គវត្តមជ្ឈមណ្ឌល អភិវឌ្ឍន៍ធុរ:កិច្ច ( BDC ) ដែលស្ថិតនៅតាមបណ្តោយផ្លូវOCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានរៀបចំវេទិកាសារព័ត៌មាន លេីប្រធានបទ ” AI ក្រមសិលធម៏ វិជ្ជាជីវៈ : តេីយេីងត្រូវដេីរទៅមុខដោយរបៀបណា ? ” ដែលជាការផ្ដួចផ្ដើមឡើង ដោយក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក. ពុយ គា ជាប្រធាន និងសហការដោយ : មជ្ឈមណ្ឌលអភិវឌ្ឍន៍ ទុរ:កិច្ច. ក្រហ៊ុន ហេង មាន ( អុិនវេសមេន ) . ក្រហ៊ុន អាន ម៉ាឌី ( គ្រុប ) . Forte Ceneral Insurance. ផ្ទះយុវជន ដេីម្បីមិត្តភាព កម្ពុជា.ចិន។ ក្រោមអធិបតីភាពរបស់មន្ត្រីជាន់ខ្ពស់នៃបណ្ដាស្ថាប័នពាក់ព័ន្ធជាច្រើនរូប ដូចជា : ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន. ឯកឧត្តមបណ្ឌិត យ៉ង ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា. ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធាន CADT .លោកស្រី ថុង សុវណ្ណរង្សី អភិបាលនៃសារព័ត៌មានកោះសន្តិភាព. លោក ហេង សុវណ្ណ ប្រធាននាយកដ្ឋានព័ត៌មានAMS( Apsara Medie Service s ) . អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា. លោក គី សុខលីម សហស្ថាបនិក សារព័ត៌មានឌីជីថលថ្មីៗ និងកញ្ញា គុច ណារ៉េន និពន្ធនាយកកោះសន្តិភាពឌីជីថល រួមទាំងភ្ញៀវកិត្តិយស ដែលមកពីស្ថានីយ វិទ្យុ ទូរទស្សន៍ សមាគមសារព័ត៌មាន និងអ្នកសារព័ត៌មានប្រមាណជា១៥០នាក់។

ថ្លែងក្នុងកម្មវិធីបេីកវេទិកា និងជាអ្នកសម្របសម្រួល លោក ពុយ គា បានមានមតិស្វាគមន៍ដល់អង្គពិធី និងបានលើកឡើងពី របត់ទំនើបកម្មនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ( AI )នាយុគសម័យឧស្សាហកម្ម៤.០ នៃបច្ចេកវិទ្យាឌីជីថលដ៏ទំនើបនេះ ដែលអាចនឹងមកជាការរួមចំណែកប្រេីប្រាស់យ៉ាងទូលំទូលាយក្នុងការងារប្រចាំថ្ងៃជំនួសអោយមនុស្ស។ លោកបានបន្ថែមថា សម័យកាលកាន់តែទំនើប បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ( AI ) ក៏កាន់តែជ្រៀតចូលជ្រៅក្នុង សកម្មភាពប្រចាំថ្ងៃ ដែលមានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន ពិសេសគឺហានីភ័យនៃការប្រើប្រាស់ខុសគោលដៅ។

ក្នុងវេទិកានេះដែរ ភ្ញៀវកិត្តិយសដែលជាវាគ្មិន បានធ្វើបទបង្ហាញពីហេតុផលផ្សេងៗ ទាក់ទងនឹងបញ្ហាដែលអាចនឹងកើតឡើងនៃបញ្ញាសិប្បនិម្មិត ( AI )នេះ។ បន្ថែមពីការធ្វើបទបង្ហាញ អង្គវេទិកាក៏ផ្ដល់ជាកម្មវិធី សំណួរ ចម្លើយ ដែលផ្ដល់ជាឱកាសដល់អ្នកសារព័ត៌មានចោទសួរថាសំណួរ ទៅកាន់វាគ្មិនផងដែរ។


ខ្លឹមសាររួមនៃការធ្វើបទបង្ហាញរបស់វាគ្មិន បានផ្ដល់នូវទស្សនៈទាន ដោយបញ្ជាក់យ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិត ( AI ) គ្រាន់តែជាឧបករណ៍កុំព្យូទ័រទំនើបប៉ុណ្ណោះ ដែលបង្កើតឡើងសម្រាប់បំរើមនុស្ស តែមិនអាចជំនួសមនុស្សបានឡើយ។ ម្យ៉ាងក្នុងវិស័យព័ត៌មាន បេីទោះបីជា ( AI ) អាចជំនួស និងជំនួយការងារបានច្រើន តែវាក៏មានហានិភ័យខ្ពស់ដែរ បេីសិនយើងប្រើដោយខ្វះការយល់ដឹង។ ក្នុងនាមអ្នកសារព័ត៌មាន អ្វីដែលចាំបាច់នោះគឺ ក្រមសិលធម៏ វិជ្ជាជីវៈ តែមួយគត់ ដែលជាអាវក្រោះ។

ជាចុងក្រោយនៃកម្មវិធី ឯកឧត្តម ផុស សុវណ្ណ បានលើកឡើងពីចំណាត់ការដាក់ពិន័យជាទូទៅ ចំពោះអ្នកសារព័ត៌មានដែលអនុវត្តផ្ទុយពីក្រមសីលធម៌ វិជ្ជាជីវៈ។ លោកក៏បានបញ្ជាក់ពីការបង្កើតគណៈកម្មការ ពិនិត្យលើគុណវុឌ្ឍិសម្រាប់អ្នកសារព័ត៌មានទូទៅ នៃសម័យកាលទំនើបនេះ។

ដោយ : ការិយាល័យនិពន្ធនាយក

More Stories

You may have missed

Copyright © All rights reserved. | Newsphere by AF themes.