August 3, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

កងទ័ពជើងគោកឥណ្ឌា បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី CINBAX-II ជាមួយកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទកម្ពុជា

យោងតាមការចុះផ្សាយតាមបណ្តាញសង្គមរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army
នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌា ចំនួន ១២០នាក់ បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី “CINBAX-II” ជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធា និងភាពជាដៃគូរវាងប្រទេសទាំងពីរ។
សមយុទ្ធនេះនឹងប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ “រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ” ដែលនឹងមានទាំងលំហាត់ទីបញ្ជាការ និងលំហាត់លើទីលាន ក្នុងគោលបំណងពង្រឹងសសមត្ថភាពប្រតិបត្តិការរួមគ្នា។
គួរបញ្ជាក់ផងដែរថា នេះគឺជាសមយុទ្ធលើកទី២ រវាងកងទ័ពទាំងពីរ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងនៅសាធារណរដ្ឋឥណ្ឌា ក្នុងឆ្នាំ២០២៤។


ប្រភព៖កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army

You may have missed

Copyright © All rights reserved. | Newsphere by AF themes.