October 1, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ហេតុអ្វីបានជាភ្ញៀវទេសចរបរទេសចូលចិត្តទិញទំនិញពីប្រទេសចិន?

តាំងពីដើមឆ្នាំ ២០២៦ នេះមក ស្រ​បនឹង​ពេល​ដែល​ភ្ញៀវទេសចរបរទេសកាន់តែច្រើនឡើងៗចូល​ដែន​​ចិនដោយលើកលែងទិដ្ឋាការ និន្នាការ​ទិញទំនិញនៅប្រទេសចិន​បានបន្តកើនឡើង។
នៅលើ​បណ្តាញទំនាក់ទំនងសង្គមបរទេស ឃ្លាដូចជា “យកវ៉ាលិសទេទៅប្រទេសចិន” “បញ្ជីឈ្មោះទំនិញដែលត្រូវ​ទិញ” និង “មគ្គុទ្ទេសក៍បង្វិល​សង​ពន្ធសម្រាប់ភ្ញៀវទេសចរបរទេសពេលចាកចេញ”​បានក្លាយជាពាក្យដែលប្រើញឹកញាប់ ។​ ភ្ញៀវទេសចរបរទេសកាន់តែច្រើនឡើងៗ​កំពុងប្តូ​រពី​ការ​ដើរកម្សាន្តនៅប្រទេស​ចិន​​ទៅជា​”ដំណើរ​ទិញទំនិញនៅប្រទស​ចិន​”។


ពួក​គេបានអូសវ៉ាលិស​ទៅកាន់​ផ្សារទំនើប​និងហាងធំៗនៅទីក្រុងនានា​របស់ប្រទេសចិន ដើម្បី​ប្រមូល​ទិញទំនិញ​តាម​”បញ្ជីឈ្មោះទំនិញដែលត្រូវ​ទិញ​” ។
ពីមុន អ្នកទេសចរចិនបានធ្វើដំណើរទៅក្រៅប្រទេសដើម្បី​ទិញទំនិញ​។ ​ឥឡូវនេះ ភ្ញៀវទេសចរបរទេសកំពុងសម្រុកចូលប្រទេសចិន ដើម្បី​ទិញទំនិញ​ចិន​។ ការកើនឡើងជាបន្តបន្ទាប់នៃនិន្នាការនេះបានឆ្លុះបញ្ចាំងពី​ទំនុកចិត្តរបស់​អ្នក​ប្រើប្រាស់​បរទស​ចំពោះ​ផលិតផល​លើការផលិតរបស់ចិនតាមរយៈសកម្មភាពរបស់ពួកគេ ។


មូលហេតុដែលទេស​ចរបរទេសចូលចិត្ត“ការកម្សាន្ត​នៅ​ទៅប្រទេសចិន”និង“ការ​ទិញទំនិញ​នៅប្រទេសចិន”គឺដោយ​សារ​​ប្រទេសចិនបាន​​ផ្តល់កម្លាំង​ចលចរ​ដល់ពិភពលោកតាមរយៈ​ការអភិវឌ្ឍដែលមានគុណភាពខ្ពស់​និងតភ្ជាប់ជាមួយ​ពិភពលោកតាមរយៈការបើកទូលាយ​កម្រិតខ្ពស់​ ។


និន្នាការ​ទិញទំនិញនៅប្រទេសចិន​បន្តកើនឡើង​បានឆ្លុះបញ្ចាំងពីការ​ចែករំលែកនូវ​”ការរចនារបស់ចិន” និង “​ផលិតផល​របស់ចិន”​ជាមួយពិភពលោក ។​ ប្រទេសចិនដែល​ខិតខំប្រឹងប្រែងក្នុង​​​ការអភិវឌ្ឍដោយសន្តិភាព ពោរពេញដោយនវានុវត្តន៍​និងកម្លាំង​ទាក់ទាញខាងវប្បធម៌​កំពុងទទួលបានទំនុកចិត្ត​និងការទទួលស្គាល់កាន់តែច្រើនឡើងៗ ៕

Copyright © All rights reserved. | Newsphere by AF themes.