April 2, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

លោកស៊ីម គង់ ចេញសេចក្តីជូនដំណឹងឱ្យអ្នកបើកមុខរបររកស៊ីតូចតាចតាមផ្ទះ ត្រូវសុំច្បាប់អនុញ្ញាតពីរដ្ឋបាលស្រុកស្រីសន្ធរ នៅច្រកចេញចូលតែមួយសម្រាប់ធ្វើអាជីវកម្ម។

លោកស៊ីម គង់ អភិបាលស្រុកស្រីសន្ធរតម្រូវឱ្យអ្នកលក់បាយ ជាងកាត់សក់ធ្វើក្រចកនិងជាងជួសជុលម៉ូតូ មកសុំច្បាប់អនុញ្ញាត សម្រាប់ធ្វើអាជីវកម្ម ខណៈអាជ្ញាធរស្រុកផ្សេងក្នុងខេត្តកំពង់ចាម អនុវត្តន៍។

(កំពង់ចាម)៖ រដ្ឋបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់លោក ស៊ីម គង់ ជាចៅហ្វាយស្រុក បានតម្រូវឱ្យអាជីវករទាំងអស់ ទាំងខ្នាតតូចនិងខ្នាតធំ។(ពោល)គឺ រាប់ចាប់ពីជាងកាត់សក់តាមចិញ្ចើមផ្លូវ, ជាអ៊ុតសក់, ជាងផាត់មុខ, ធ្វើក្រចក, អ្នកលក់បាយ កាហ្វេ, សេវាកម្មម៉ូតូ, ជាងជួសជុលម៉ូតូ និងជាងជួសជុលគ្រឿងអេឡិចត្រូនិច(ម៉ាញ៉េទូរទស្សន៍) ឡើងទៅ ត្រូវសុំច្បាប់អនុញ្ញាតពីរដ្ឋបាលស្រុកស្រីសន្ធរ នៅច្រកចេញចូលតែមួយសម្រាប់ធ្វើអាជីវកម្ម។

នេះបើយោងតាម លិខិតជូនដំណឹងរបស់រដ្ឋបាលស្រុកស្រីសន្ធរ ចុះកាលបរិច្ឆេទ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

លោក ស៊ីម គង់ ចៅហ្វាយស្រុកស្រីសន្ធរ តម្រូវឱ្យរាល់អាជីវករ អ្នកលក់ដូរ ជាងជួសជុលកែច្នៃក្នុងស្រុក មកសុំច្បាប់បែបនេះ។
ដោយផ្អែកថាៈ ដើម្បីងាយស្រួលសម្រាប់ប្រកបអាជីវកម្ម និងមានប្រសិទ្ធភាព ក្នុងមុខរបរ របស់បងប្អូនប្រជាពលរដ្ឋ។

ការកំណត់ឱ្យ ពលរដ្ឋប្រកបការងារតូចតាចដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ មកសុំច្បាប់ពីសំណាក់ រដ្ឋបាលស្រុកស្រីសន្ធរ នៅពេលនេះ គឺជាលើកដំបូងហើយ សម្រាប់កម្ពុជា។ខណៈនៅតាមបណ្ដាល រាជធានី/ខេត្ត/ខណ្ឌ/ស្រុក ដ៏ទៃទៀត គេតម្រូវឱ្យតែ រោងចក្រសហគ្រាស ចាប់ពីខ្នាតតូចឡើងទៅ និងក្រុមហ៊ុនប៉ុណ្ណោះ ដែលត្រូវសុំច្បាប់អនុញ្ញាត អាជីវកម្ម។

ដោយឡែកៈ ចំពោះជាងកាត់សក់តាមចិញ្ចើមផ្លូវ, ជាអ៊ុតសក់, ជាងផាត់មុខធ្វើក្រចក, អ្នកលក់បាយ កាហ្វេ, សេវាកម្មម៉ូតូ, ជាងជួសជុលម៉ូតូ ជាងជួសជុលគ្រឿងអេឡិចត្រូនិច(ម៉ាញ៉េទូរទស្សន៍)ខណៈអាជ្ញាធរផ្សេងទៀត ក្រៅពីស្រុកស្រីសន្ធរ គេមិនបានរិតបន្តឹង ឬកំណត់ឱ្យសុំច្បាប់បែបនេះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.