នៅថ្ងៃទី១៩ ខែកក្កដា ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី រួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចុះហត្ថលេខា និងផ្លាស់ប្តូរលើលិខិតប្ដូរសារ ស្តីពីជំនួយសន្តិសុខផ្លូវការ (OSA) ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន(ប្រមាណ ៣លានដុល្លារអាម៉េរិក)។ គម្រោងនេះ នឹងផ្តល់នូវឧបករណ៍បញ្ជូនសារ...
travel
កាលពីថ្ងៃទី១៤ខែកក្កដា កិច្ចប្រជុំស្តីពីដៃគូសហការផលិតភាពយន្តទូរទស្សន៍និងភាពយន្តខ្នាតធំនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកស្រី Gao Xiaoli អនុប្រធាននៃតុលាការប្រជាជនកំពូលចិននិងលោក Shahbaz Khan តំណាងអង្គការយូណេស្កូប្រចាំនៅចិនជាដើមបានអញ្ជើញចូលរួមសកម្មភាពនេះ និងសម្ពោធដំណើរការការចាក់ផ្សាយភាពយន្តទូរទស្សន៍និងភាពយន្តខ្នាតធំល្អៗនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រចាំឆមាសទីពីរឆ្នាំ២០២៦ ។ លោកស្រី Jiang Haiqing សមាជិកក្រុមអ្នកនិពន្ធនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ឆ្នាំ២០២៦ជាការចាប់ផ្តើមអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”របស់ចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបញ្ចេញភាពយន្តល្អៗក្នុងខណៈពេលសំខាន់ៗដូចជា ខួបទី៩០ឆ្នាំនៃថ្ងៃជ័យជម្នះនៃមហាដំណើររបស់កងទ័ពក្រហមនិងខួបទី១០០នៃការបង្កើតកងទ័ពរំដោះប្រជាជនចិនជាដើម ដើម្បីបង្ហាញពីគុណតម្លៃយុគសម័យនិងស្មារតីចិន ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងពួតដៃជាមួយដៃគូគ្រប់មជ្ឈដ្ឋាន បំផុសកម្លាំងរស់រវើកនៃការច្នៃប្រឌិតថ្មីជាបន្តបន្ទាប់ ដើម្បីរួមចំណែកកាន់តែច្រើននិងកាន់តែធំសម្រាប់ការអភិវឌ្ឍវប្បធម៌សង្គមនិយមនិងការកសាងប្រទេសខ្លាំងក្លាខាងវិស័យវប្បធម៌ ៕
ខេត្តក្រចេះ៖ ផ្សារផលិតផលខ្មែរខេត្តក្រចេះ បាននិងកំពុងដំណើរការលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរនៅក្នុងខេត្តក្រចេះ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៦ព្រឹក - ៦ល្ងាច ដែលមានទីតាំងនៅផ្លូវបេតុងទឹកស្អាតក្រុងក្រចេះ ជិតស្ពានសរ ខេត្តក្រចេះ ។ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត...
មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនបានប្រារព្ធឡើងយ៉ាងមហោឡារិកនៅព្រឹកថ្ងៃទី ១ ខែកក្កដា នៅវិមានប្រជាជននៅក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនអ្នកដែលទទួលបាន« មេដាយ ១ កក្កដា » ។ គួរបញ្ជាក់ថា «មេដាយ...
នាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ហេង រតនា បាននិយាយថា ស៊ីម៉ាក់ បានធ្វើការកែប្រែគ្រាប់បែកពីលើអាកាស MK-84 ដែលយោធាថៃប្រើកាលពីឆ្នាំមុន អំឡុងពេលនៃការប៉ះទង្គិចគ្នាពីរជុំ។ ពួកគេត្រូវបានអព្យាក្រឹត និងមិនព្រមអភិរក្សពួកគេទុកជាភស្តុតាងប្រវត្តិសាស្ត្រនៃសង្គ្រាម។ F-16s ថៃទម្លាក់គ្រាប់បែកទម្ងន់ជិតមួយតោន. ពួកគេត្រូវបានផលិតឡើងនៅខែសីហាឆ្នាំ 1996 ដោយឧស្សាហកម្មយោធាអ៊ីស្រាអែល។ រូបថតពី ហេង រតនា
ជារៀងរាល់ឆ្នាំ នៅពេលដែលប្រតិទិនចន្ទគតិឈានចូលដល់ថ្ងៃទី៥ ខែទី៥ ប្រជាជនចិន និងបងប្អូនកាត់សែស្រឡាយចិននៅទូទាំងពិភពលោក តែងនាំគ្នាប្រារព្ធពិធីបុណ្យប្រពៃណីដ៏សំខាន់មួយដែលត្រូវបានស្គាល់ថា “ពិធីបុណ្យសែននំចាំង” ឬ “Duanwu Jie” ជាភាសាចិន។ នៅឆ្នាំ២០២៦ ពិធីបុណ្យនេះបានប្រព្រឹត្តទៅចំថ្ងៃសុក្រ ទី១៩ ខែមិថុនា ដែលក្នុងឱកាសដ៏ឱឡារិកនេះ ប្រជាជនចិនបានចូលរួមសកម្មភាពប្រពៃណីសំខាន់ៗដូចជា ការវេចនំចាំង ការប្រណាំងទូកនាគ និងការព្យួរស្មៅ...
លោក គួច ចំរើន អភិបាលខេត្តកណ្ដាល៖ សូមបងប្អូន ដែលទិញផលិតផល ក្រុមហ៊ុន TSP មិនទាន់បានប្រើប្រាស់ សូមបញ្ឈប់ការប្រើប្រាស់ ឬបញ្ឈប់លក់បន្ត ព្រោះផលិតផលនេះ ពុំមានសុវត្ថិភាពទេ គាត់មានចេតនា បំភាន់ អ្នកប្រើប្រាស់ ដូចជា បកព័ត៌មាន ហួសកាលកំណត់ចោល រៀបចំ...
ខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុនម៉ុងឫទ្ធី គ្រុប(MRT) របស់ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បាននឹងកំពុងតែសាងសង់រោងចក្រផលិតជីធម្មជាតិ ដែលប៉ាន់ស្មានថានឹងចំណាយថវិកាប្រមាណ ១០លានដុល្លារ ហើយមានកម្លាំងផលិតរហូតដល់ ១០០តោនក្នុងមួយថ្ងៃ ដោយនឹងចាប់ផ្ដើមបើកដំណើរការសាកល្បងផលិតជីធម្មជាតិនៅមុនបំណាច់ឆ្នាំ២០២៦ ខាងមុខនេះ។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប(MRT)...
តាកែវ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ព័ត៌មានបានអំពាវនាវដល់សិស្សានុសិស្ស និងសាធារណជនថា ប្រសិនបើជួបព័ត៌មានមិនពិត សូមកុំចែកចាយបន្ត ហើយត្រូវជួយណែនាំអ្នកជុំវិញខ្លួនឱ្យប្រុងប្រយ័ត្នពីល្បិចបោកប្រាស់នេះ។ បើឃើញព័ត៌មានក្លែងក្លាយ ត្រូវរួមគ្នាកាត់ផ្ដាច់ ដោយបញ្ឈប់ការចែកចាយត្រឹមដៃយើង! ការអំពាវនាវនេះធ្វើឡើងក្នុងពិធីផ្សព្វផ្សាយការអនុវត្តនូវ«យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ»ជំហ៊ានទី២ នៅវិទ្យាល័យជា ស៊ីម តាកែវ នាព្រឹកថ្ងៃទី១២ ខែមិថុនា...
ថ្ងៃទី ១១ ខែមិថុនា « វេទិកាជាន់ខ្ពស់ស្តីពីអភិបាលកិច្ចសិទ្ធិមនុស្សសកលឆ្នាំ២០២៦» បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមពិធីបើកនិងថ្លែងសុន្ទរកថា។ ភ្ញៀវកិត្តិយសដែលចូលរួមវេទិកានេះបានសម្គាល់ឃើញថា លោក Xi Jinping ប្រធានរដ្ឋចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការគោរពនិងធានាសិទ្ធិមនុស្ស កាលពីឆ្នាំ២០២៣លោកបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកវេទិកាជាន់ខ្ពស់ស្តីពីអភិបាលកិច្ចសិទ្ធិមនុស្សសកល ដោយលើកឡើងគំនិតផ្តួចផ្តើមរបស់ប្រទេសចិនស្តីពី ការគាំពារសិទ្ធិមនុស្សតាមរយៈសន្តិភាព ជំរុញសិទ្ធិមនុស្សតាមរយៈការអភិវឌ្ឍ និងជំរុញសិទ្ធិមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការ ។ ប្រទេសចិនបានបន្តអនុវត្តផែនការសកម្មភាពសិទ្ធិមនុស្សជាតិចិនចំនួន៤លើកដោយជោគជ័យ ហើយបន្តជំរុញឱ្យបុព្វហេតុសិទ្ធិមនុស្សទទួលបានសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រក្នុងខណៈពេលធ្វើទំនើបកម្មតាមបែបផែនចិន ។ ភ្ញៀវកិត្តិយសដែលចូលរួមវេទិកានេះបានសម្គាល់ឃើញថា ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដ៏រង្គោះរង្គើ ប្រទេសនានាគួរធ្វើកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីគាំពារសន្តិភាពនិងសន្តិសុខពិភពលោកដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក ដើម្បីឱ្យសមិទ្ធផលនៃការអភិវឌ្ឍផ្តល់ផលប្រយោជន៍កាន់តែច្រើននិងកាន់តែយុត្តិធម៌ដល់ប្រជាជននៃប្រទេសនានា។ យើងត្រូវគោរពក្រមទំនាក់ទំនងអន្តរជាតិ ឈរលើស្មារតីសាមគ្គីភាពនិងសហប្រតិបត្តិការ ឆ្លើយតបនឹងការប្រឈមរួមខាងបញ្ហាសិទ្ធិមនុស្សដោយការអនុវត្តជាក់ស្តែង ដើម្បីអនុវត្តចក្ខុវិស័យស្តីពីសិទ្ធិមនុស្សយ៉ាងប្រាកដប្រជា។ សូមបញ្ជាក់ថា « វេទិកាជាន់ខ្ពស់ស្តីពីអភិបាលកិច្ចសិទ្ធិមនុស្សសកលឆ្នាំ២០២៦ » បានបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែមិថុនា ដើម្បីរំលឹកខួប ៤០ឆ្នាំនៃការអនុម័ត «សេចក្តីប្រកាសស្តីពីសិទ្ធិអភិវឌ្ឍន៍» នៃអង្គការសហប្រជាជាតិ។ ឥស្សរជនជាតិនិងអន្តរជាតិជាង៤០០រូបដែលមកពីប្រទេសជិត១០០និងអង្គការអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិជាដើមបានអញ្ជើញចូលរួមតាមការអញ្ជើញ៕
