ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធាប្រទេសផ្សេងៗទៀត នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញត្រួតពិនិត្យទីតាំង និងលើកស្លាកការិយាល័យអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅខេត្តព្រះវិហារ។
Border dispute
វីរកងទ័ពកម្ពុជាបានចុះរុះរើលួសបន្លាដែលរាយព័ទ្ធរំលោភលើដីកម្ពុជា និងបានទម្លាក់ទង់ជាតិថៃចេញ ពីផ្ទះតាម៉ុក និងស្រាយបន្លាលួសចេញ នេះលទ្ធិផលជោគជ័យរបស់ក្រុមអនុព័ន្ធយោធាអន្តរជាតិដែលបានចុះទៅឃើញជាក់ស្តែងនៅតំបន់ព្រំដែនដែលមានបញ្ហាទាំងនោះ នាព្រឹកថ្ងៃ១៥ សីហា ២០២៥។
យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិកម្ពុជា រាជធានីភ្នំពេញ.,ថ្ងៃព្រហស្បតិ៍ ១៤ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦...
ថៃ៖ លោកអនុសេនីយ៍ឯក ប៊ូនស៊ិន ផាដឃ្លាំង មេបញ្ជាការកងទ័ពជើងគោកទី២ បានថ្លែងចំហរ ប្រកាសវាយយកប្រាសាទតាក្របីឲ្យបាន និង បិទប្រាសាទតាមាន់ធំទាំងស្រុងមុនលោកចាកចេញពីតំណែង ៥១ថ្ងៃទៀត។ នេះតាមសេចក្តីរាយការណ៍របស់កាសែតថៃ KHAOSOD បានចេញផ្សាយនៅល្ងាចថ្ងៃទី ១០ ខែ សីហាឆ្នាំ ២០២៥នេះ។ តាមសេចក្តីរាយការណ៍ដដែលលោក (ប៊ូនស៊ិន ផាតឃ្លាំង)...
Military attaché and ambassadors, national and international journalists have come today to monitor the Cambodia-Thailand ceasefire implementation in Preah Vihear...
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ «កម្ពុជា បដិសេធចោលទាំងស្រុងដែលថាកម្ពុជាបានបាញ់ចូលទឹកដីឡាវ មិនដូចការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីភាគីឈ្លានពានថៃនោះទេ»។ នេះជាការថ្លែងរបស់លោកជំទាវ ម៉ាលី សុជាតា អនុរដ្ឋលេខាធិលារនិងជាអ្នកនាំពាក្យរបស់ក្រសួងការពារជាតិ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ "Cambodia has completely denied that it...
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥-- រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ទាល់ចោលព័ត៌មានភូតកុហក ពីសំណាក់ភាគីថៃ ដែលថា កម្ពុជាបានប្រើប្រាស់ ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL-03 បាញ់ចូលទឹកដីថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អះអាងថា «កម្ពុជាគ្មានការចាំបាច់ក្នុងការប្រើប្រាស់ម៉ីស៊ីលចម្ងាយឆ្ងាយ PHL-03នេះទេ»។ PHL-03 គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចមានសមត្ថភាពបាញ់បានដល់ចម្ងាយដល់ទៅ ១៥០...
ថៃបដិសេធការសម្រុះសម្រួលអន្តរជាតិដើម្បីបញ្ចប់ការប្រយុទ្ធជាមួយកម្ពុជា។ យោងតាមការចុះផ្សាយពីសារព័ត៌មាន- reuters-25-7-2025 បាងកក៖ ក្រសួងការបរទេសថៃបាននិយាយនៅថ្ងៃសុក្រទី២៥ខែកក្កដានេះថា ប្រទេសថៃបានច្រានចោលកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីប្រទេសទីបីដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តជាមួយកម្ពុជា ដោយទទូចឱ្យទីក្រុងភ្នំពេញបញ្ឈប់ការវាយប្រហារ និងដោះស្រាយស្ថានការណ៍តាមរយៈកិច្ចពិភាក្សាទ្វេភាគីតែប៉ុណ្ណោះ។ ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសថៃ និងកម្ពុជាបានផ្ទុះឡើងជាអរិភាពបើកចំហនៅទីតាំងជាច្រើននៅតាមជួរមុខ ជាមួយនឹងការផ្លាស់ប្តូរកាំភ្លើងធំក្នុងរយៈពេលពីរថ្ងៃជាប់គ្នា។
តាមសេចក្តីរាយការណ៍ពីសារព័ត៌មានCNNនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសថៃ៖ បានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងគោលដៅយោធាកម្ពុជានៅតាមព្រំដែនដែលមានជម្លោះដ៏យូររបស់ពួកគេ ដោយបង្កើនភាពតានតឹងរវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍។ កម្ពុជាបាននិយាយថា ខ្លួននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ ប៉ុន្មានម៉ោងមុននេះ កម្លាំងទាហានថៃ និងកម្ពុជា បានប៉ះទង្គិចគ្នានៅតំបន់ជាច្រើននៅតាមព្រំដែន ដោយបានសម្លាប់មនុស្សយ៉ាងតិច ៨នាក់នៅក្នុងប្រទេសថៃ។ ការវាយប្រហារបានកើតឡើងមួយថ្ងៃបន្ទាប់ពីទាហានថៃម្នាក់បានជាន់មីនបាត់បង់ជើងរបស់គេនៅតាមព្រំដែនកម្ពុជា-ថៃ ដែលជំរុញឱ្យមានការកម្រិតធ្លាក់ចុះទំនាក់ទំនងការទូតរវាងទាំងទីក្រុងបាងកក និងទីក្រុងភ្នំពេញ ខណៈដែលទំនាក់ទំនងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។
ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លេខ៖ ថក០៨/២០២៥ កបទ.សអ សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធការចោទប្រកាន់ថាកម្ពុជាប្រើប្រាស់មីនប្រឆាំងមនុស្ស ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ច្រានចោល ទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២០ ខែកក្កដា...
