សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅថ្ងៃទី ១៣ កក្កដានេះបានអំពាវនាវឲ្យមេដឹកនាំអាស៊ាន និងពិភពលោកទទួលស្គាល់នូវអ្វីដែលលោក ថាក់ស៊ីន ស៊ីនវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានសារភាពពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មឆបោក អនឡាញ និងលាងលុយខុសច្បាប់ នៅប្រទេសថៃ។ដូចការលើកឡើងរបស់សម្តេចកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់និងលាងលុយកខ្វក់ទាំងនោះ...
digital media press
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជាធា្លប់មានប្រព័ន្ធច្បាប់សម្រាប់ដឹកនាំ និងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ។ ផ្អែកតាមប្រវត្តិសាស្ត្រសិលាចារិកបានបង្ហាញថាប្រទេសកម្ពុជាមានច្បាប់សម្រាប់ គ្រប់គ្រង និងដឹកនាំប្រទេសតាំងពីសម័យហ្វូណនរហូតដល់សម័យកាលនៃទំនើបភាវូបនីយកម្ម ច្បាប់ ខ្មែរតាមបែបបារាំងនៅពាក់កណ្តាលសតវត្សរ៍ទី១៩ ដែលកាលនោះច្បាប់កំពូលរបស់យើងមាននាមថា ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ ដែលមានឧត្តមានុភាពគ្រប់គ្រងលើអំណាចទាំងអស់ រួមទាំង អំណាចរបស់ព្រះមហាក្សត្រផងដែរ។ ការលើកឡើងរបស់សម្តេចធិបតីដូចនេះធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា, ផ្ទះគ្រូបង្រៀន, ទីចាត់ការ និងសមិទ្ធផលនានា នៅ តាមសាលាក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី៨ កក្កដា ២០២៥ ថា៖ “ការកសាង និងអភិវឌ្ឍធនធានមនុស្ស គឺសំខាន់...
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ពលរដ្ឋថៃជាច្រើននាក់ បានចាប់ផ្តើមធ្វើការតវ៉ា នៅមុខច្រកខ្លងឡឹក~ប៉ោយប៉ែត ដើម្បីទាមទារឱ្យទាហានថៃ បើកច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាវិញ ក្រោយពីអាជីវកម្ម និងការដឹកជញ្ចូនទំនិញរបស់ពួកគេត្រូវបានផ្អាក និងខាតបង់យ៉ាងច្រើន។ ខាងក្រោមជាខ្លឹមសារការតវ៉ារបស់ប្រជាជនថៃ៖ យើងយល់ពីកិត្តិយស និងគោរពសេចក្តីថ្លៃថ្នូររបស់ពួកលោកអ្នក ប៉ុន្តែប្រជាជននៅតាមព្រំដែនកំពុងជិតដាច់ពោះស្លាប់ហើយ។ តើអ្នកយល់ពីពួកយើងខ្លះទេ? ហេតុការណ៍ដែលកើតឡើងនៅកន្លែងណា? ហេតុអ្វីមិនកែបញ្ហាឲ្យត្រូវកន្លែងនោះទៅ ។...
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់ក្រុមការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ក្នុងជម្លោះកម្ពុជា-ថៃ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជំនាញផ្នែកព័ត៌មាន តាមបណ្តាអគ្គនាយកដ្ឋានចំណុះឲ្យក្រសួងព័ត៌មាន ដើម្បីរួមគ្នាផលិត ផ្សព្វផ្សាយព័ត៌មាន បានលឿនរហ័ស...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (និយាយឱ្យខ្លីគឺកូនសោរស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយ) បើភាគីថៃធ្វើការបើកច្រកព្រំដែនអោយដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ និង ផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ កម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ ៥ម៉ោងក្រោយពីនោះ។ រាជធានីភ្នំពេញ,.ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥-- ខាងក្រាមជាសំណេរដើមទាំងស្រុងរបស់សម្តេចធិបតី៖ ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា...
ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥-- តាមសេចក្តីរាយការពីសារព័ត៌មាន«អេប៊ីស៊ីញូស៍ / abcnews» នៅក្រុងបាងកកជុំវិញវិមានឈ្នះឈ្នះមានក្រុមបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នា កាលពីថ្ងៃសៅរ៍ដើម្បីទាមទារឱ្យលោកស្រីនាយករដ្ឋមន្ត្រី ផេថងថាន/Paetongtarn Shinawatra ចុះចេញពីតំណែង ដែលជាផ្នែកមួយនៃភាពចលាចលនយោបាយថៃដែលកើតឡើងដោយការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ ប្រភពបានបន្តថាលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn ត្រូវបានប្រជាជនថៃមិនពេញចិត្តកាន់តែខ្លាំងឡើងចំពោះការដោះស្រាយជម្លោះព្រំដែនថ្មីៗជាមួយប្រទេសកម្ពុជាជាពិសេសទាក់ទងនឹងការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធនៅថ្ងៃទី ២៨...
នៅព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ...
សេចក្តីប្រកាសព័ត៌មាន អគ្គិសនីកម្ពុជា មានកិត្តិយសសូមជម្រាបជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកសី សាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាពុំមានការនាំចូលថាមពល អគ្គិសនីពីព្រះរាជាណាចក្រថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយឡើយ។ អគ្គិសនីកម្ពុជា សូមបដិសេធ ចំពោះការលើកឡើងនានាដែលផ្ទុយពីការពិតខាងលើ។ អាស្រ័យហេតុនេះ សូមសម្ដេច ទ្រង់...
ចេញផ្សាយ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២៥ ខេត្តព្រះវិហារ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រធានមន្ទីរព័ត៌មានរាជធានី ខេត្ត បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយមន្ត្រីរាជការ កងកម្លាំងប្រចាំការ និងនាំយកនូវ ស្បៀងអាហារ...
