August 2, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

jpg

កាលពីថ្ងៃទី​១៤ខែកក្កដា ​កិច្ចប្រជុំ​ស្តីពី​ដៃគូសហការ​ផលិត​ភាពយន្ត​ទូរទស្សន៍និង​ភាពយន្ត​ខ្នាតធំនៃ​អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិនបាន​បើកធ្វើនៅ​ក្រុងប៉េកាំង ។ ​លោក​ Shen ​Haixiong ​អនុរដ្ឋមន្ត្រី​នៃក្រសួង​ឃោសនាការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិន​និងជា​អគ្គនាយកនៃ​អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិន ​លោកស្រី​ Gao ​Xiaoli ​អនុប្រធាននៃ​តុលាការប្រជាជន​កំពូលចិន​និងលោក​ Shahbaz ​Khan ​តំណាង​អង្គការ​យូណេស្កូប្រចាំ​នៅចិនជាដើម​បានអញ្ជើញ​ចូលរួម​សកម្មភាពនេះ ​និងសម្ពោធ​ដំណើរការ​ការចាក់ផ្សាយ​ភាពយន្ត​ទូរទស្សន៍​និងភាពយន្ត​ខ្នាតធំល្អៗ​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន​ប្រចាំឆមាស​ទីពីរ​ឆ្នាំ២០២៦​ ។ លោកស្រី ​Jiang ​Haiqing ​សមាជិក​ក្រុមអ្នក​និពន្ធនៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិនបានថ្លែង​ថា ឆ្នាំ២០២៦ជា​ការចាប់ផ្តើម​អនុវត្ត“ផែនការ​អភិវឌ្ឍន៍ជាតិ៥​ឆ្នាំទី១៥”​របស់ចិន​ ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិននឹង​បញ្ចេញ​ភាពយន្ត​ល្អៗក្នុង​ខណៈពេល​សំខាន់ៗ​ដូចជា ​ខួបទី​៩០ឆ្នាំនៃ​ថ្ងៃជ័យជម្នះនៃ​មហាដំណើរ​របស់​កងទ័ពក្រហម​និងខួបទី១០០​នៃការបង្កើតកងទ័ព​រំដោះប្រជាជន​ចិនជាដើម ​​ដើម្បី​បង្ហាញពី​គុណតម្លៃ​យុគសម័យ​និង​ស្មារតី​ចិន ។ ​អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិននឹង​ពួតដៃ​ជាមួយដៃគូគ្រប់​មជ្ឈដ្ឋាន​ បំផុស​កម្លាំងរស់រវើក​នៃការច្នៃប្រឌិតថ្មី​ជាបន្តបន្ទាប់​ ដើម្បីរួម​ចំណែកកាន់តែ​ច្រើននិង​កាន់តែធំ​សម្រាប់​ការអភិវឌ្ឍ​វប្បធម៌សង្គមនិយម​និង​ការកសាង​ប្រទេស​ខ្លាំងក្លាខាង​វិស័យ​វប្បធម៌ ៕

ខេត្តក្រចេះ៖ ផ្សារផលិតផលខ្មែរខេត្តក្រចេះ បាននិងកំពុងដំណើរការលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរនៅក្នុងខេត្តក្រចេះ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៦ព្រឹក - ៦ល្ងាច ដែលមានទីតាំងនៅផ្លូវបេតុងទឹកស្អាតក្រុងក្រចេះ ជិតស្ពានសរ ខេត្តក្រចេះ ។ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត...

  រាជធានីភ្នំពេញ៖ តាមការបញ្ជាក់ពីអង្គភាពប្រចាំអំពើពុករលួយ (ACU) ថា៖ អតីតឧកញ៉ា អ្នកស្រី ឡេង ចាន់ណា, ចាន់ ឃិន, ផុន សាមាន បានទទួលស្គាល់ថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារ អាម៉េរិក ពីមេ ២៥...

( កណ្តាល ) - រឿងរ៉ាវការតវ៉ារបស់ប្រជាពលរដ្ឋនិងអាជ្ញាធរលេីបញ្ហាដីធ្លីមួយកន្លែងដែលបានអូសបន្លាយអស់រយៈពេលច្រើនឆ្នាំមកហើយ ដែលស្ថិតនៅ ចំណុចស្ទឹងតាហោ ភូមិប្រជុំអង្គ ឃុំជេីងកេីប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ តាមការលើកឡើងរបស់ប្រជាពលរដ្ឋទាំង១១៧គ្រួសារ បានបញ្ជាក់ថា : ពួកគាត់បានមកតាំងទីលំនៅ រស់នៅនិងបង្កបង្កើនផលនៅទីតាំងនេះ ក្នុងអំឡុងឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន គឺពុំដែលមានបញ្ហាណាមួយកេីតឡេីងឡើយ។ ស្រាប់តែ...

ភ្នំពេញ៖ ក្នុងស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងទំនាក់ទំនង «មិត្តភាពដែកថែប» កម្ពុជា-ចិន គណៈប្រតិភូរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង ដឹកនាំដោយ លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុក បាននិងកំពុងបំពេញទស្សនកិច្ចសិក្សារយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីដកស្រង់បទពិសោធន៍លើការគ្រប់គ្រងរដ្ឋបាល...

You may have missed

Copyright © All rights reserved. | Newsphere by AF themes.