Updated: ចៅក្រមស៊ើបសួរឃុំខ្លួនលោក ហង្ស សំណាង និងមនុស្ស២នាក់ទៀត ចំនួន៣បទល្មើសរង់ចាំទទួលការជំនុំជម្រះ!
រាជធានីភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានចេញដីការបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនជាប់ចោទទាំង៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារ ដើម្បីរង់ចាំទទួលការជំនុំជម្រះ តាមនីតិវិធី។ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោក ហង្ស សំណាង និងបុគ្គល២នាក់ទៀត ចំនួន៣បទល្មើសពាក់ព័ន្ធការបង្កើតមាតិការ បែបកំប្លែងចម្អក សម្តែងធ្វើជាអ្នកសារព័ត៌មានសម្ភាសន៍ ទាហានក្លែងក្លាយ(ពាក់ឈុតយោធា) មិនសមរម្យ អត្ថន័យក្នុងកិច្ចសម្ភាសន៍...
