November 25, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

Updated: ចៅក្រមស៊ើបសួរឃុំខ្លួនលោក ហង្ស សំណាង និងមនុស្ស២នាក់ទៀត ចំនួន៣បទល្មើសរង់ចាំទទួលការជំនុំជម្រះ!

រាជធានីភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានចេញដីការបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនជាប់ចោទទាំង៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារ ដើម្បីរង់ចាំទទួលការជំនុំជម្រះ តាមនីតិវិធី។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោក ហង្ស សំណាង និងបុគ្គល២នាក់ទៀត ចំនួន៣បទល្មើសពាក់ព័ន្ធការបង្កើតមាតិការ បែបកំប្លែងចម្អក សម្តែងធ្វើជាអ្នកសារព័ត៌មានសម្ភាសន៍ ទាហានក្លែងក្លាយ(ពាក់ឈុតយោធា) មិនសមរម្យ អត្ថន័យក្នុងកិច្ចសម្ភាសន៍ មានភាព ឌឺដង ញុះញង់ បំបាក់ទឹកចិត្ត និងស្មារតីយោធា ដែលទង្វើនេះ មិនមែនជាទម្រង់នៃវិជ្ជាជីវអ្នកសារព័ត៌មាននោះទេ។

បើយោងតាមការបញ្ជាក់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅរសៀលទី ២ ខែ មិថុនា ឆ្នាំ ២០២៥
លោក ប្លង់ សុផល បានលើកឡើងយ៉ាងដូច្នេះថា៖
តំណាងអយ្យការ សម្រេចបើកការស៊ើបសួរ លើជនសង្ស័យទាំង៣នាក់÷
១)ឈ្មោះ ហង្ស សំណាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ។
២)ឈ្មោះ កុញ វាសនា ហៅស្នា ភេទប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ។
៣)ឈ្មោះ រស់ អែវ ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ។
ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖
១- បទ៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព
២- បទ៖ ញុះញង់ឱ្យមានការរើសអើង
៣- បទ៖ ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា តាមមាត្រា ៤៧២, ៤៩៤, ៤៩៦ និង៦១៦ នៃក្រមព្រហ្មទណ្ឌ។

គួបញ្ជាក់ផងដែរថា៖ កាលពីព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៥កន្លងទៅ លោក ហង្ស សំណាង ចាងហ្វាងសារព័ត៌មាន ហង្ស សំណាង ប៉ុស្តិ៍ និង ឈ្មោះ រស់ អែវ ភេទប្រុស អាយុប្រហែល ៦០ឆ្នាំ នៅភូមិកណ្ដាល ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងឈ្មោះ កុញ វាសនា ភេទប្រុស អាយុ ប្រហែល៣៥ឆ្នាំ រស់នៅ ភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធការផលិតវីដេអូ(មាតិការ) បង្ហោះតាមបណ្តាញសង្គមដោយមានអ្នកបន្តចែកចាយជាច្រើនអំពី ក្លែងឯកសណ្ឋានកងទ័ព និងធ្វើអោយកងទ័ពបាក់ទឹកចិត្ត និងក្នុងន័យញុះញង់ឱ្យមានការរើសអើង។

You may have missed

Copyright © All rights reserved. | Newsphere by AF themes.