November 25, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

adm

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើ ប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ដែលមានការអញ្ជើញចូលរួមដោយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកស្រី Chanida Klyphun ប្រធានផ្នែកគោលនយោបាយសាធារណៈ របស់ក្រុមហ៊ុនTikTok ប្រចាំអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្រសួងប្រៃសណីយ៍...

(តាកែវ)៖ ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគុណនៅខេត្តតាកែវ​ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ​ នាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ បានលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។ ព្រះធម្មវិជ្ជា ជួន កក្កដា បានសាងផ្នួសជាសង្ឃ ក្នុងវ័យ១៣ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៨ ដែលមកដល់ពេលនេះមានរយៈពេល២៧ឆ្នាំហើយ។

"បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសជាផ្លូវការនូវទិន្នន័យសេដ្ឋកិច្ចក្នុងរយៈពេល ២ ខែដំបូងឆ្នាំនេះនៅថ្ងៃទី ១៧ ខែមីនា ប្រព័ន្ធសារព័ត៌មានបរទេសដូចជាកាសែត«The Wall Street »របស់អាមេរិកជាដើមសម្គាល់ឃើញថា វិស័យប្រើប្រាស់និងផលិតកម្មឧស្សាហកម្មជាដើមរបស់ប្រទេសចិនបានបង្ហាញពី"ភាពសន្ទុះដ៏ខ្លាំងក្លាដែលគួរឱ្យភ្ញាក់ផ្អើល" ។ តើភាពសន្ទុះបែបនេះបង្ហាញនៅត្រង់ណា ? ទីមួយគឺ "ការចាប់ផ្តើមដោយរលូន" ។ ក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះ ល្បឿនកំណើននៃសន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗរបស់ចិនភាគច្រើនបានលឿនជាងឆ្នាំ ២០២៤ ពេញមួយឆ្នាំ...

ភ្នំពេញ៖ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ បង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល (Digital Professionals Association) ដោយបែងចែកជាសហគមន៍ (Community) ទៅតាមជំនាញចំនួន ៩។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍...

នាពេលថ្មីៗកន្លងទៅនេះ ខណៈពេលថ្លែងសុន្ទរកថា បុគ្គលឈ្មោះវីលៀម ឡៃមេដឹកនាំចិនតៃវ៉ាន់បានប្រកាសពី “ផែនការប្រតិបតិ្តស្តីពីភេរវកម្មបៃតងដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យ” ដោយអះអាងថា “តៃវ៉ាន់ជាប្រទេសប្រជាធិបតេយ្យមួយដែលមានអធិបតេយ្យភាពនិងឯករាជ្យភាព ” ព្រមទាំងបានដាក់ចេញអ្វីដែលហៅថា “យុទ្ធសាស្ត្រចំនួន១៧” ប៉ុនប៉ងកាត់ផ្តាច់ការផ្លាស់ប្តូររវាងត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញឱ្យតៃវ៉ាន់ត្រឡប់ទៅដំណាក់កាលប្រើច្បាប់អាជ្ញាសឹកវិញដែលគួរឱ្យភ័យខ្លាចនៅសតវត្សរ៍មុន ។ ដើមឡើយ ប្រជាធិបតេយ្យគឺដើម្បីសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន តែមិនមែនផ្ទុយទៅវិញទេ ។ ការចង់ទទួលបានសន្តិភាព វឌ្ឍនភាព ការផ្លាស់ប្តូរ...

កោះខ្សាច់ទន្លា និងមានស្ពានឆ្លងកាត់ពីតំបន់ដីកោះទៅតំបន់ដីគោកមួយផ្នែកតាមរយៈ ការវិនិយោគសហភាពអឺរ៉ុបទឹកប្រាក់ជិត៨០លានអឺរ៉ូ ធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា។ រាជធានីភ្នំពេញ៖ សហភាពអឺរ៉ុបបានវិនិយោគទឹកប្រាក់ជិត ៨០លានអឺរ៉ូ ដើម្បីជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា លើកកម្ពស់សន្តិសុខស្បៀង និងជំរុញឱ្យកសិករមានលទ្ធភាព ចូលទៅកាន់ទីផ្សារក្នុងស្រុក និងសកល។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហភាពអឺរ៉ុប ទឹកប្រាក់វិនិយោគប្រមាណ៨០ លានអឺរ៉ូនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ ម៉ឺននាក់, គ្រួសារមានដីធ្លីខ្នាតតូចចំនួន...

អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ លេខ..0៩៩ អ.យ.ន ដីកាបញ្ជាឱ្យចូលខ្លួន យើង សេង ហៀង ព្រះរាជអាជ្ញារង នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ -បានឃើញ មាត្រា ៣៧/១ មាត្រា ៩៤/៣ និងមាត្រា ១១៤/៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលប្រកាសឱ្យប្រើតាម ព្រះរាជក្រម...

ថ្ងៃទី១៤ ខែមីនា កិច្ចជំនួបក្រុងប៉េកាំងរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំងបានបើកធ្វើដោយជោគជ័យ។តំណាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់បានផ្លាស់ប្តូរមតិយោបល់ដោយស៊ីជម្រៅអំពីបញ្ហានុយក្លេអ៊ែរនិងការលុបចោលការដាក់ទណ្ឌកម្មជាដើម។ប្រទេសទាំង៣បានបង្ហាញពីភាពចាំបាច់នៃការបញ្ឈប់ការដាក់ទណ្ឌកម្មដោយឯកតោភាគីទាំងអស់។ ភាគីទាំង៣បានរំលឹកឡើងវិញថា ការប្រាស្រ័យទាក់ទងផ្នែកនយោបាយនិងការទូតនិងកិច្ចសន្ទនាដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមកគឺជាជម្រើសតែមួយគត់ដែលមានប្រសិទ្ធភាពនិងអាចអនុវត្តបាន។ ភាគីទាំង៣បានគូសបញ្ជាក់ថា ភាគីពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ប្រភពដែលបង្កឱ្យមានស្ថានភាពបច្ចុប្បន្ន បោះបង់ចោលគំនិតដាក់ទណ្ឌកម្ម ដាក់សម្ពាធនិងគំរាមកំហែងដោយកម្លាំងបាយ។ ភាគីទាំង៣បានគូសបញ្ជាក់ពីសារសំខាន់នៃសេចក្តីសម្រេចចិត្តលេខ២២៣១នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនិងក្របខ័ណ្ឌនៃពេលវេលានៃសេចក្តីសម្រេចចិត្តនេះ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធចៀសវាងធ្វើប្រតិបត្តិការដែលធ្វើឱ្យស្ថានការណ៍ឡើងកម្តៅ ដើម្បីរួមគ្នាបង្កបរិយាកាសនិងល័ក្ខខ័ណ្ឌមានអំណោយផលសម្រាប់កិច្ចខិតខំប្រឹងប្រែងខាងការទូត។ ភាគីទាំង៣បានរំលឹកឡើងវិញនូវសារសំខាន់ដែលគាំពារ«សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»ដែលជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិ។ អ៊ីរ៉ង់និងរុស្ស៊ីបានសម្តែងការកោតសរសើរចំពោះតួនាទីដែលមានលក្ខណៈស្ថាបនារបស់ប្រទេសចិននិងបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចជំនួបនៅទីក្រុងប៉េកាំង។ភាគីទាំង៣បានឯកភាពបន្តរក្សាការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការថែមទៀត៕

“បញ្ញាសិប្បនិម្មិត Embodied បណ្តាញ៦G ម៉ូដែលធំ លំនៅដ្ឋានល្អ ផែនការចំណាយស្មើចំណូល(Zero-base Budgeting) ឧស្សាហកម្មអនាគត ។ល។” ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលទើបបញ្ចប់បានលេចចេញពាក្យថ្មីនិងពាក្យពេញនិយមជាច្រើនដែលបណ្តាលឱ្យមានការយកចិត្តទុកដាក់និងពិភាក្សាយ៉ាងផុលផុស ។ សំណើថ្មីនិងរឿងពិភាក្សាថ្មីប្រកបដោយអារម្មណ៍យុគសម័យយ៉ាងខ្លាំងទាំងនេះ បានលាតត្រដាងនូវឡូស៊ិកស៊ីជម្រៅនៃការធ្វើបរិវត្តកម្មនិងអាប់ដេតនៃសេដ្ឋកិច្ចរបស់ចិន ក៏ដូចជាបង្ហាញពីភាពរស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ តើប្រទេសចិននឹងធ្វើការអភិវឌ្ឍខ្លាំងជាបន្តបន្ទាប់ក្នុងវិស័យណាខ្លះនៅឆ្នាំ២០២៥?នៅពីក្រោយពាក្យថ្មីនិងពាក្យពេញនិយមទាំងនេះ តើជីវភាពរស់នៅរបស់ប្រជាជននឹងមានបម្រែបម្រួលយ៉ាងណា? សូមយក “បញ្ញាសិប្បនិម្មិត Embodied...

ទិញទំនិញអាមេរិកឬមួយក៏មិនទិញទំនិញអាមេរិក ? បើនិយាយចំពោះប្រជាជនអឺរ៉ុប នេះគឺជាបញ្ហាលំបាកដ៏កម្រមានមួយ ។ បច្ចុប្បន្ននេះ អារម្មណ៍ស្ទាក់ស្ទើរបែបនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញទំនាក់ទំនងសង្គមអន្តរជាតិ ។ ចាប់ពីខែកុម្ភៈ ឆ្នំនេះតទៅ ការពិគ្រោះពិភាក្សាស្តីពី"សកម្មភាពធ្វើពហិការរបស់អឺរ៉ុបចំពោះទំនិញអាមេរិក"បានកើនឡើងយ៉ាងខ្លាំងនៅលើបណ្តាញទំនាក់ទំនងសង្គម ដូចជា X ជាដើម ។ ក្នុងរយៈពេលជាយូរមកហើយ អឺរ៉ុបនិងសហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ ។ លើកនេះ ហេតុអ្វីបានជាប្រជាជនអឺរ៉ុបប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើពហិការចំពោះទំនិញអាមេរិក...

You may have missed

Copyright © All rights reserved. | Newsphere by AF themes.