ថ្ងៃទី ១៧ ខែធ្នូ ពិធីចាក់បញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារ « សំឡេងរបស់លោកអ្នក » ដែលបង្ហាញពីការអនុវត្តកំណែទម្រង់ការដោះស្រាយសំណូមពរនិងបណ្តឹងប្រជាពលដោយទាន់ពេលវេលារបស់ទីក្រុងប៉េកាំងបានធ្វើឡើងនៅទីក្រុងប៉េកាំង ដែលជាសកម្មភាពមួយនៃ វេទិកាស្តីពីកំណែទម្រង់ការដោះស្រាយសំណូមពរនិងបណ្តឹងរបស់ប្រជាពលរដ្ឋឱ្យទាន់ពេលវេលានៃទីក្រុងប៉េកាំងឆ្នាំ២០២៤។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញថ្លែងសុន្ទរកថាដោយលើកឡើងថា ភាពយន្តឯកសារ « សំឡេងរបស់លោកអ្នក » ដែលផលិតយ៉ាងយកចិត្តទុកដាក់ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានឈរលើចក្ខុវិស័យអន្តរជាតិ...
adm
ក្រសួងប្រៃសណីយ៍ឆ្លើយតបនឹងការលើកទ្បើងបែបអវិជ្ជមានតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមអំពីបញ្ហានៃបណ្តាញខ្សែកាបលើអាកាស និងបញ្ហាគុណភាពសេវាទូរស័ព្ទចល័ត និងសេវាអ៊ីនធឺណិត។
លោកបណ្ឌិតម៉េង សុភ័ណ្ឌ ផ្ញើលិខិតចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន
"សញ្ញាវិជ្ជមានបានលេចចេញក្នុងវិស័យជាច្រើន" "ទិន្នន័យសេដ្ឋកិច្ចជាទូទៅមានភាពប្រសើរឡើង" "ត្រូវបានរំពឹងថា នឹងសម្រេចបាននូវគោលដៅកំណើនពេញមួយឆ្នាំ"។ល។នៅថ្ងៃទី១៦ខែធ្នូ បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាសនូវស្ថានភាពដំណើរការសេដ្ឋកិច្ចជាតិនៅខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានវាយតម្លៃដូចពោលខាងលើ។មតិអន្តរជាតិយល់ឃើញថា ការកើនឡើងវិញជាលំដាប់នៃសេដ្ឋកិច្ចចិន បានបញ្ជាក់ពីការវិនិច្ឆ័យដែលធ្វើឡើងដោយសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលទើបបានបញ្ចប់។ ទិន្នន័យបង្ហាញថា៖ នៅដើមខែវិច្ឆិកា ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសចិនបានបន្តនិន្នាការកើនឡើងវិញចាប់តាំងពីខែកញ្ញាមក ហើយគុណភាពនៃការដំណើរការសេដ្ឋកិច្ចចិនក៏បានបន្តមានភាពប្រសើរឡើងផងដែរ។ ក្នុងចំណោមនោះ សញ្ញាមួយដែលលេចធ្លោបំផុតគឺកម្លាំងចលករនៃការច្នៃប្រឌិតថ្មីកាន់តែខ្លាំងឡើង។ មួយផ្នែក ផលិតផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសំខាន់ៗកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដូចជារថយន្តថាមពលថ្មី មនុស្សយន្តផ្នែកឧស្សាហកម្ម សៀគ្វីរួមបញ្ចូលគ្នាជាដើមសុទ្ធតែកើនឡើងយ៉ាងឆាប់រហ័ស។ មួយផ្នែកទៀត...
នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ នេះ ជាខួប ២៥ ឆ្នាំនៃការវិលត្រឡប់ចូលមាតុប្រទេសចិនវិញរបស់តំបន់រដ្ឋបាលពិសេសម៉ាកាវ ។ គិតចាប់ពីខែធ្នូ ឆ្នាំ ១៨៨៧ រហូតដល់ខែធ្នូ ឆ្នាំ ១៩៩៩ តំបន់ម៉ាកាវបានស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអាណានិគមព័រទុយហ្កាល់អស់រយៈពេល ១១២ ឆ្នាំ ដែលធ្វើឱ្យពលរដ្ឋម៉ាកាវត្រូវបាត់បង់នូវអធិបតេយ្យនិងត្រូវគោរពប្រតិបត្តិតាមប្រព័ន្ធគ្រប់គ្រងរបស់ព័រទុយហ្កាល់...
“កិច្ចប្រជុំលើកនេះបានលើកឡើងយ៉ាងច្បាស់លាស់ថា នឹងរក្សាកំណើនសេដ្ឋកិច្ចចិនដោយនឹងនរ ហើយអ្វីដែលគួរឱ្យខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតគឺ អនុវត្តគោលនយោបាយម៉ាក្រូដែលកាន់តែវិជ្ជមាននិងពង្រីកតម្រូវការក្នុងស្រុក ។ នេះគឺមានសារសំខាន់ណាស់ចំពោះសហគ្រាសទុនបរទេសដែលធ្វើការវិនិយោគនៅប្រទេសចិន ។ ” អំពីកិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបានបើកធ្វើពីថ្ងៃទី១១ដល់ថ្ងៃទី១២ខែធ្នូនៅក្រុងប៉េកាំង លោក Tang Xiaodong អគ្គនាយកប្រចាំប្រទេសចិននៃក្រុមហ៊ុន Karchar របស់អាល្លឺម៉ង់បានបញ្ចេញមតិយោបល់របស់ខ្លួន ។ នៅឆ្នាំ២០២៤ដែលជិតនឹងកន្លងផុតទៅ សេដ្ឋកិច្ចសកលបន្តនិន្នាការកើនឡើងដោយកម្រិតទាប ស្ថានការណ៍ភូមិសាស្ត្រនយោបាយអន្តរជាតិមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងក្លា ជាពិសេសគឺប្រទេសមួយចំនួនតូចលើកកម្ពស់លំដាប់ថ្នាក់នៃការពារនិយមខាងពាណិជ្ជកម្ម...
“អនុវត្តគោលនយោបាយហិរញ្ញវត្ថុកាន់តែសកម្មនិងគោលនយោបាយរូបិយវត្ថុរលុងសមរម្យ កែលំអគោលនយោបាយ បង្កើនតួនាទីសម្របសម្រួលភាពផ្ទុយពីវដ្តគោលនយោបាយម៉ាក្រូខុសប្រក្រតីនិងអនុវត្តគោលនយោបាយចម្រុះឱ្យបានល្អ” ។ ពេលថ្មីៗកន្លងទៅនេះ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំ ដើម្បីធ្វើការវិភាគនិងសិក្សាស្រាវជ្រាវអំពីការងារសេដ្ឋកិច្ចនៅឆ្នាំ២០២៥ ។ អ្នកជំនាញបានវិភាគថា កិច្ចប្រជុំលើកនេះបានកំណត់ទិសដៅទាំងមូលយ៉ាងសកម្ម គោលនយោបាយម៉ាក្រូនៅឆ្នាំ២០២៥ត្រូវបានរំពឹងថានឹងបន្តមានអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ ចាប់តាំងពីឆ្នាំនេះមក ដំណើរការសេដ្ឋកិច្ចរបស់ចិនបានលេចចេញនិន្នាការងើបឡើងវិញដោយនឹងនរជាទូទៅ ។ មួយផ្នែក សន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗបានសមស្របនឹងគោលដៅប៉ាន់ប្រមាណ រចនាសម្ព័ន្ធសេដ្ឋកិច្ចបន្តមានភាពល្អប្រសើរ ជាពិសេសគឺចាប់ពីខែកញ្ញានិងខែតុលាមក សន្ទស្សន៍នានាមានការកែលម្អ ហើយកម្លាំងរស់រវើកនៃទីផ្សារក៏កើនឡើងជាសន្សឹមៗដែរ...
នៅលើពិភពលោក មានមហាតំបន់ឈូងសមុទ្រចំនួនតែ ៤ ដែលត្រូវសម្គាល់ថាជាតំបន់សេដ្ឋកិច្ចពិភពលោកដែលជឿនលឿនបំផុត បើកទូលាយបំផុតនិងរស់រវើកបំផុត។ ក្នុងនោះមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវរបស់ប្រទេសចិន មានទំហំធំជាងគេ គឺ ៥ម៉ឺន ៦ពាន់គីឡូម៉ែត្រការ៉េ ដែលមានលក្ខណៈពិសេសជាងគេ ពោលគឺ អនុវត្តគោលនយោបាយប្រទេសមួយ-ប្រព័ន្ធគ្រប់គ្រងពីរ មានតំបន់ពន្ធគយចំនួនបី បានបង្កើតគំរូដំបូងបង្អស់នៅលើពិភពលោក។ មហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវបានបើកទូលាយមុនគេក្នុងប្រទេសចិន កម្រិតបើកទូលាយខ្លាំងបំផុតក្នុងប្រទេសចិន ជាតំបន់ដែលមានសេដ្ឋកិច្ចរស់រវើកបំផុតមួយរបស់ចិន ។ ការកសាងតំបន់នេះជាយុទ្ធសាស្ត្រជាតិចិន...
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៤ នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មួយគ្រឿង USS SAVANNAH បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល៥ថ្ងៃ គិតចាប់ពី ថ្ងៃទី១៦ ដល់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា។ ពេលនាវាចូលចតដល់កំពង់ផែ...
ភ្នំពេញ៖នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពាក្យសច្ចាពណ៌មាស កម្មវិធីសម្ដែងសិល្បៈពិសេសឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងចិន និងកម្ពុជាឆ្នាំ២០២៤។ ពិធីនេះធ្វើឡើងក្រុមអធិបតីភាពសម្តេច មហាមន្ត្រី គុយ សុផលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និង ឯកឧត្តម...
