April 2, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ព័ត៌មានជាតិ

សួស្តីបងប្អូនអ្នកសារព័ត៌មានជាទីរាប់អាន! ក្រសួងព័ត៌មានបានទទួលអាវកាក់សម្រាប់អ្នកសារព័ត៌មានចំនួន ៣៣០០ អាវពីអង្គការយូណេស្កូ ប្រចាំកម្ពុជា។ ក្រសួងព័ត៌មាននឹងធ្វើការចែកអាវកាក់សារព័ត៌មានសម្រាប់អ្នកសារព័ត៌មានដែលកំពុងបំពេញតួនាទីនៅក្នុងប្រទេសកម្ពុជាសម្រាប់ប្រើប្រាស់ក្នុងពេលចាំបាច់។ ដើម្បីស្នើសុំ សូមបងប្អូនបំពេញព័ត៌មានមួយចំនួនដូចខាងក្រោម។ ក្រុមការងារនឹងកត់ត្រាទុក ហើយធ្វើការជូនដំណឹងទាក់ទងនឹងកាលបរិច្ឆទដែលត្រូវមកបើកអាវ។ សូមអរគុណ! តំណភ្ជាប់សម្រាប់ចុះឈ្មោះស្នើសុំ៖ https://docs.google.com/forms/d/e/1FAIpQLSeDYW0fD9g7inmmukgrVTk9NxDgcuLBHHRfxD_BAHPW1Y_gHQ/viewform?usp=sf_link

ប្រទេសចិន តាមរយៈសង្គមស៊ីវិលរបស់ខ្លួន បានបន្តជួយព្យាបាលកុមារកម្ពុជា ដែលមានបញ្ហាបេះដូងពីកំណើត ឬ ភាសាសាមញ្ញ «បេះដូងចំហរ» ដោយបានសហការពេញទំហឹង ជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។ ជាក់ស្តែង កុមារទី១២១ ដែលទៅទទួលការវះកាត់ និងព្យាបាលបេះដូងពីកំណើត ទើបបានត្រលប់មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព កាលពីពេល ថ្មីៗនេះ។ កុមារ មានឈ្មោះថា នួន...

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើ ប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ដែលមានការអញ្ជើញចូលរួមដោយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកស្រី Chanida Klyphun ប្រធានផ្នែកគោលនយោបាយសាធារណៈ របស់ក្រុមហ៊ុនTikTok ប្រចាំអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្រសួងប្រៃសណីយ៍...

(តាកែវ)៖ ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគុណនៅខេត្តតាកែវ​ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ​ នាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ បានលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។ ព្រះធម្មវិជ្ជា ជួន កក្កដា បានសាងផ្នួសជាសង្ឃ ក្នុងវ័យ១៣ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៨ ដែលមកដល់ពេលនេះមានរយៈពេល២៧ឆ្នាំហើយ។

ភ្នំពេញ៖ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ បង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល (Digital Professionals Association) ដោយបែងចែកជាសហគមន៍ (Community) ទៅតាមជំនាញចំនួន ៩។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍...

កោះខ្សាច់ទន្លា និងមានស្ពានឆ្លងកាត់ពីតំបន់ដីកោះទៅតំបន់ដីគោកមួយផ្នែកតាមរយៈ ការវិនិយោគសហភាពអឺរ៉ុបទឹកប្រាក់ជិត៨០លានអឺរ៉ូ ធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា។ រាជធានីភ្នំពេញ៖ សហភាពអឺរ៉ុបបានវិនិយោគទឹកប្រាក់ជិត ៨០លានអឺរ៉ូ ដើម្បីជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា លើកកម្ពស់សន្តិសុខស្បៀង និងជំរុញឱ្យកសិករមានលទ្ធភាព ចូលទៅកាន់ទីផ្សារក្នុងស្រុក និងសកល។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហភាពអឺរ៉ុប ទឹកប្រាក់វិនិយោគប្រមាណ៨០ លានអឺរ៉ូនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ ម៉ឺននាក់, គ្រួសារមានដីធ្លីខ្នាតតូចចំនួន...

អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ លេខ..0៩៩ អ.យ.ន ដីកាបញ្ជាឱ្យចូលខ្លួន យើង សេង ហៀង ព្រះរាជអាជ្ញារង នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ -បានឃើញ មាត្រា ៣៧/១ មាត្រា ៩៤/៣ និងមាត្រា ១១៤/៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលប្រកាសឱ្យប្រើតាម ព្រះរាជក្រម...

ខេត្តបាត់ដំបង៖ សូមកុំមើលឃើញតែប្រាក់ពេកគឺជាពាក្យរំលឹកដាស់តឿនរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅក្នុងកិច្ចប្រជុំ ក្នុងថ្នាក់ដឹកនាំស្នងការដ្ឋាន ដែលមាន លោក លោកស្រី ជាស្នងការរងទទួលផែនការងារជំនាញ និងការិយាល័យចំណុះស្នងការដ្ឋានចូលរួមនាព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៥ នេះ។ លោកស្នងការបានលើកឡើងថា វិធានការអប់រំណែនាំ...

ដំណឹងបឋម! -អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឃាត់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺម្នាក់ ឈ្មោះ ទិត្យ វុទ្ធី និងមនុស្ស២នាក់ទៀត បញ្ជូនមកកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីសួរនាំ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ ការឃាត់ខ្លួននេះ ពាក់ព័ន្ធនឹងករណីឆបោកលុយ ៤០ (សែសឹបម៉ឺនដុល្លារសហរដ្ឋអាមេរិក) ពីជនជាតិចិន រឿងវិនិយោគថ្មម៉ាបលើគម្រោងទឹកប្រាក់ ៨០ (ប៉ែតសឹបម៉ឺនដុល្លារសហរដ្ឋអាមេរិក)...

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឱ្យដឹងនៅលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ថា គម្រោងរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ ពេលនេះកំពុងស្ថិតក្នុងដំណាក់កាលបឋម ដើម្បីសិក្សា ប្រមូលទិន្នន័យ និងធាតុចូលផ្សេងៗ ពីគ្រប់ភាគីពាក់ព័ន្ធ។ ការចេញមកបញ្ជាក់បែបនេះ បន្ទាប់សារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយនានា...

Copyright © All rights reserved. | Newsphere by AF themes.