January 12, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

Month: March 2025

ដំណឹងបឋម! -អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឃាត់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺម្នាក់ ឈ្មោះ ទិត្យ វុទ្ធី និងមនុស្ស២នាក់ទៀត បញ្ជូនមកកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីសួរនាំ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ ការឃាត់ខ្លួននេះ ពាក់ព័ន្ធនឹងករណីឆបោកលុយ ៤០ (សែសឹបម៉ឺនដុល្លារសហរដ្ឋអាមេរិក) ពីជនជាតិចិន រឿងវិនិយោគថ្មម៉ាបលើគម្រោងទឹកប្រាក់ ៨០ (ប៉ែតសឹបម៉ឺនដុល្លារសហរដ្ឋអាមេរិក)...

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឱ្យដឹងនៅលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ថា គម្រោងរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ ពេលនេះកំពុងស្ថិតក្នុងដំណាក់កាលបឋម ដើម្បីសិក្សា ប្រមូលទិន្នន័យ និងធាតុចូលផ្សេងៗ ពីគ្រប់ភាគីពាក់ព័ន្ធ។ ការចេញមកបញ្ជាក់បែបនេះ បន្ទាប់សារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយនានា...

មណ្ឌលគិរី៖ កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការបង្រ្កាបនៅអគារមេគង្គ៧៤ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី អនឡាញខុសច្បាប់ ហើយធ្វើការឃាត់ខ្លួនជនបរទេស២៥៨នាក់។ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ប្រតិបត្តិការទ្រង់ទ្រាយធំ...

ខ្លឹមសារសម្តេចទាំងស្រុងដូចខាងក្រោម៖ ខ្ញុំបានតាមដានមួយរយៈនូវសកម្មភាពរបស់ប្អូនប្រុស ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលគាត់បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈនិងស្មារតីមនុស្សធម៌ ដើម្បីជួយដល់ក្មួយៗកុមារកំព្រានិងកុមារដែលមានទុក្ខលំបាករាប់រយនាក់នៅក្នុងមណ្ឌលរបស់គាត់។ កាលពីម្សិលមិញ ខ្ញុំបានឆ្លៀតពេលជួបជជែកលេងជាមួយប្អូនប្រុស ហើយខ្ញុំកាន់តែមានសេចក្ដីរំភើប ស្ញប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់ប្អូន រហូតបានក្លាយពីកុមារកំព្រាម្នាក់ដែលធ្លាប់ផ្ញើវាសនានៅក្នុង មណ្ឌលកុមារកំព្រានេះ ទៅជាមនុស្សម្នាក់ដែលផ្ដល់សេចក្តីសុខនិងភាពកក់ក្តៅដល់ក្មួយៗរាប់រយនាក់ ដែលកំពុងជួបការលំបាកដូចរូបប្អូនកាលពីអតីតកាល។ បងសូមជូនពរប្អូន សូមទទួលបានជោគជ័យបន្តទៀតក្នុងកិច្ចការងារមនុស្សធម៌នេះ ដែលនេះមិនត្រឹមតែជាសកម្មភាពគំរូសម្រាប់ក្មួយៗនៅក្នុងមណ្ឌលនោះទេ...

ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសេចក្តីជូនដំណឹង តាមហ្វេសបុកផេកផ្លូវការដល់សាធារណជនឱ្យបានជ្រាបនៅ នៅថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៥ នេះ បន្ទាប់ពីបានឃើញរូបភាព ឃ្លីបវីដេអូ (Video Clip) ដែលបណ្តាញសង្គមផ្សព្វផ្សាយពីភាពមិនសមរម្យដែលមានរូបលោកវរសេនីយ៍ឯក សន និល អធិការនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល។ លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់...

ខេត្តកណ្តាល៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ យោធភូមិភាគពិសេស កងទ័ពជើងគោក បានបន្តការងារចុះឈ្មោះ និងចែកពាក្យជូនយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យយោធភូមិភាគពិសេសកងទ័ពជើងគោក នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល ។ បញ្ជាក់៖ បេក្ខជនមកចុះឈ្មោះ ត្រូវភ្ជាប់ជាមួយឯកសារបឋមមកជាមួយរួមមាន៖ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១ច្បាប់ -សេចក្តីចម្លងសំបុត្រកំណើត ០១ច្បាប់ -សៀវភៅគ្រួសារ ឬ...

ក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា លេខៈ១០៧ ស.ជ.ណ ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដីឥដ្ឋ,.ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២៥ សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសនិស្សិតអាហារូបករណ៏ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា...

រាជធានីភ្នំពេញៈនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ, ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួលនិងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី...

ខេត្តស្វាយរៀង៖ យុវជន២នាក់ ដែលបិទមុខ និងស្លៀកពាក់ជាតួ Power Rangers ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ធ្មា នៃអធិការដ្ឋាននគរបាលស្រុករំដួល ខេត្តស្វាយរៀង ឃាត់ខ្លួនយកមកឣប់រំ ក្រោយបង្ហោះម៉ូតូ ហើយយកទៅបង្ហោះនៅតាមបណ្តាញសង្គម TikTok។

You may have missed

Copyright © All rights reserved. | Newsphere by AF themes.