កោះខ្សាច់ទន្លា និងមានស្ពានឆ្លងកាត់ពីតំបន់ដីកោះទៅតំបន់ដីគោកមួយផ្នែកតាមរយៈ ការវិនិយោគសហភាពអឺរ៉ុបទឹកប្រាក់ជិត៨០លានអឺរ៉ូ ធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា។ រាជធានីភ្នំពេញ៖ សហភាពអឺរ៉ុបបានវិនិយោគទឹកប្រាក់ជិត ៨០លានអឺរ៉ូ ដើម្បីជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា លើកកម្ពស់សន្តិសុខស្បៀង និងជំរុញឱ្យកសិករមានលទ្ធភាព ចូលទៅកាន់ទីផ្សារក្នុងស្រុក និងសកល។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហភាពអឺរ៉ុប ទឹកប្រាក់វិនិយោគប្រមាណ៨០ លានអឺរ៉ូនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ ម៉ឺននាក់, គ្រួសារមានដីធ្លីខ្នាតតូចចំនួន...
Day: March 15, 2025
អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ លេខ..0៩៩ អ.យ.ន ដីកាបញ្ជាឱ្យចូលខ្លួន យើង សេង ហៀង ព្រះរាជអាជ្ញារង នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ -បានឃើញ មាត្រា ៣៧/១ មាត្រា ៩៤/៣ និងមាត្រា ១១៤/៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលប្រកាសឱ្យប្រើតាម ព្រះរាជក្រម...
ថ្ងៃទី១៤ ខែមីនា កិច្ចជំនួបក្រុងប៉េកាំងរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំងបានបើកធ្វើដោយជោគជ័យ។តំណាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់បានផ្លាស់ប្តូរមតិយោបល់ដោយស៊ីជម្រៅអំពីបញ្ហានុយក្លេអ៊ែរនិងការលុបចោលការដាក់ទណ្ឌកម្មជាដើម។ប្រទេសទាំង៣បានបង្ហាញពីភាពចាំបាច់នៃការបញ្ឈប់ការដាក់ទណ្ឌកម្មដោយឯកតោភាគីទាំងអស់។ ភាគីទាំង៣បានរំលឹកឡើងវិញថា ការប្រាស្រ័យទាក់ទងផ្នែកនយោបាយនិងការទូតនិងកិច្ចសន្ទនាដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមកគឺជាជម្រើសតែមួយគត់ដែលមានប្រសិទ្ធភាពនិងអាចអនុវត្តបាន។ ភាគីទាំង៣បានគូសបញ្ជាក់ថា ភាគីពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ប្រភពដែលបង្កឱ្យមានស្ថានភាពបច្ចុប្បន្ន បោះបង់ចោលគំនិតដាក់ទណ្ឌកម្ម ដាក់សម្ពាធនិងគំរាមកំហែងដោយកម្លាំងបាយ។ ភាគីទាំង៣បានគូសបញ្ជាក់ពីសារសំខាន់នៃសេចក្តីសម្រេចចិត្តលេខ២២៣១នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនិងក្របខ័ណ្ឌនៃពេលវេលានៃសេចក្តីសម្រេចចិត្តនេះ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធចៀសវាងធ្វើប្រតិបត្តិការដែលធ្វើឱ្យស្ថានការណ៍ឡើងកម្តៅ ដើម្បីរួមគ្នាបង្កបរិយាកាសនិងល័ក្ខខ័ណ្ឌមានអំណោយផលសម្រាប់កិច្ចខិតខំប្រឹងប្រែងខាងការទូត។ ភាគីទាំង៣បានរំលឹកឡើងវិញនូវសារសំខាន់ដែលគាំពារ«សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»ដែលជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិ។ អ៊ីរ៉ង់និងរុស្ស៊ីបានសម្តែងការកោតសរសើរចំពោះតួនាទីដែលមានលក្ខណៈស្ថាបនារបស់ប្រទេសចិននិងបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចជំនួបនៅទីក្រុងប៉េកាំង។ភាគីទាំង៣បានឯកភាពបន្តរក្សាការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការថែមទៀត៕
