April 2, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

Day: March 25, 2025

ក្នុងអំឡុងពេលបើកមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនឆ្នាំនេះ លោកZheng Jiajianសាកលវិទ្យាធិការនៃសាកលវិទ្យាល័យគរុកោសល្យFujianបានលើកឡើងទិន្នន័យមួយពេលថ្លែងសន្ទរកថា៖ អនីតិជនប្រទេសចិនគិតជាមធ្យមអានសៀវភៅ១១.៣៩ក្បាលក្នុងមួយឆ្នាំដែលចំនួននេះច្រើនជាងមនុស្សពេញវ័យ។ មជ្ឈដ្ឋានសាលាដែលអានសៀវភៅរំលេចចេញនូវទិដ្ឋភាពដ៏រស់រវើករុងរឿង។ លោកXi Jinpingបានចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនិងមានប្រសាសន៍ថា ក្នុង យុគសម័យឌីជីថល សង្គមអភិវឌ្ឍលឿនណាស់ អាចអង្គុយអានសៀវភៅដោយស្ងប់ចិត្ត និងអត់ធ្មត់គឺមិនងាយស្រួលឡើយ។ ក្នុងយុគសម័យឌីជីថល សេវាកម្មឌីគីថលដ៏ឆាប់រហ័សបានធ្វើឱ្យយើងទទួលបានព័ត៌មានយ៉ាងងាយស្រួល ក៏ប៉ុន្តែមនុស្សក៏បានឃ្លាតពីការអានសៀវភៅជាបណ្តើរៗ។ ធ្លាប់តែយកចិត្តទុកដាក់អានសៀវភៅនៅទីស្ងប់ស្ងាត់ ស្វែងរកតម្រិះប្រាជ្ញាពីក្នុងអក្សរ ឥឡូវត្រូវបានជំនួសដោយព័ត៌មានរហ័ស និងសិល្បៈកម្សាន្តដ៏រ៉ាយប៉ាយជាបណ្ដើរៗ។ ពេលបច្ចុប្បន្ននេះ...

ថ្ងៃទី ២៤ ខែមីនា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិនXi Jinping និងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រយុទ្ធប្រឆាំងជំងឺរបេងនិងជំងឺអេដស៍របស់អង្គការសុខភាពពិភពលោក បានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក ។ លោកស្រី Peng Liyuan បានថ្លែងថា ក្រោមការជំរុញយ៉ាងខ្លាំងក្លារបស់អង្គការសុខភាពពិភពលោកនិងកិច្ចខិតខំប្រឹងប្រែងរយៈពេលយូររបស់សហគមន៍អន្តរជាតិ ការងារបង្ការនិងព្យាបាលជំងឺរបេងនៅលើពិភពលោកទាំងមូលទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ ។ តាំងពីបានចូលរួមការងារប្រយុទ្ធប្រឆាំងជំងឺរបេងរយៈពេលជាង១០ឆ្នាំមក នាងខ្ញុំបានទៅទស្សនកិច្ចនៅស្ថាប័នវេជ្ជសាស្ត្រ...

សួស្តីបងប្អូនអ្នកសារព័ត៌មានជាទីរាប់អាន! ក្រសួងព័ត៌មានបានទទួលអាវកាក់សម្រាប់អ្នកសារព័ត៌មានចំនួន ៣៣០០ អាវពីអង្គការយូណេស្កូ ប្រចាំកម្ពុជា។ ក្រសួងព័ត៌មាននឹងធ្វើការចែកអាវកាក់សារព័ត៌មានសម្រាប់អ្នកសារព័ត៌មានដែលកំពុងបំពេញតួនាទីនៅក្នុងប្រទេសកម្ពុជាសម្រាប់ប្រើប្រាស់ក្នុងពេលចាំបាច់។ ដើម្បីស្នើសុំ សូមបងប្អូនបំពេញព័ត៌មានមួយចំនួនដូចខាងក្រោម។ ក្រុមការងារនឹងកត់ត្រាទុក ហើយធ្វើការជូនដំណឹងទាក់ទងនឹងកាលបរិច្ឆទដែលត្រូវមកបើកអាវ។ សូមអរគុណ! តំណភ្ជាប់សម្រាប់ចុះឈ្មោះស្នើសុំ៖ https://docs.google.com/forms/d/e/1FAIpQLSeDYW0fD9g7inmmukgrVTk9NxDgcuLBHHRfxD_BAHPW1Y_gHQ/viewform?usp=sf_link

Copyright © All rights reserved. | Newsphere by AF themes.