ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់តាមបណ្តាញសង្គមហ្វេសបុកផេក(Facebook Page)របស់លោកថា៖ បញ្ហាផ្ទុះគ្រាប់មីនប្រឆាំងមនុស្សរបួសដាច់ជើងម្ខាងនិងរងរបួសដៃព្រមទាំងផ្ទៃមុខ ជនជាតិចិនម្នាក់ភេទប្រុស វេលាម៉ោងប្រមាណ៣:២០នាទីព្រឹកទៀបភ្លឺ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិសាស្រ្តចម្ការមីនកម្ពុជាលេខBS:22575 ក្បែរបង្គោលសីមាលេខ៤៨ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រោយឧបទ្ទវហេតុគ្រោះថ្នាក់ផ្ទុះមីនជនជាតិចិនម្នាក់នេះភ្លាម ខាងភាគីថៃបានបំពងសំឡេងវាយប្រហារលាបពណ៌កម្ពុជាថា ជនជាតិចិនលួចឆ្លងដែនពីកម្ពុជាទៅថៃ...
