ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ គិតត្រឹមថ្ងៃត្រង់នេះ ក្រុមជនជ្រុលនិយម វិរៈស៊ុម ខ្វាឃីត និងបក្ខពួកមានគ្នា ប្រមាណ ចំនួន៥០នាក់ ទៅ ៦០នាក់ មានបើកបរទាំងត្រាក់ទ័រ និងអេស្កាវាទ័រមកផង បានចូលមកក្បែរភូមិព្រៃចាន់របស់កម្ពុជា ប៉ុន្តែ ត្រូវបានកងកម្លាំងថៃជាច្រើននាក់ រារាំង និងទប់ស្កាត់មិនឱ្យចូលមកអុកឡុក និងបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីភូមិឋានឡើយ។...
Month: October 2025
ការកែសម្រួលយុទ្ធោបករណ៍ និងការដកអាវុធធុនធ្ងន់មួយផ្នែក ជំហានទី១ ជានិមិត្តរូប ចេញពីតំបន់ព្រំដែន បានដឹកជញ្ជូនមកដល់ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមការសង្កេតការណ៍នៅទីតាំងរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។ ប្រភព៖ក្រសួងព័ត៌មាន រូបថត៖ គល់ រ៉េននី
អបអរសាទរ! «Delivering Peace» កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ បានចុះហត្ថលេខាក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump ជាសាក្សី រួចហើយនៅវេលាម៉ោង១២ជាងថ្ងៃត្រង់ ទី២៦ ខែតុលា ឆ្នាំ២០២៥ និងមានវត្តមាន លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរ។ កិច្ចព្រមព្រៀងនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់កម្ពុជា...
អាស៊ានបានប្រកាសបញ្ចូលប្រទេសទីម័រឡេស្តេ-Timor-Leste ជាសមាជិកទី១១ជាផ្លូវការ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
សេចក្តីប្រកាសព័ត៌មានរួម កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ខេត្តចន្ទបុរី, ព្រះរាជាណាចក្រថៃ, ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។ ១. កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានធ្វើឡើងនៅខេត្តចន្ទបុរី នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡាំ...
ក្រុមហ៊ុន OCIC មានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង ១0 គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគសរុបចំនួន ១00លានដុល្លារអាមេរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលោងក្បែរ ដែលនៅប៉ែកខាងត្បូងនៃ អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជាយើង ដើម្បីឲ្យតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ នេះបើតាមរបាយការណ៍ពីលោកអ្នកឧកញ៉ា ពុង...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន គូសបញ្ជាក់ជាថ្មីថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ព្រលានចាស់)មិនលក់ទៅឱ្យឯកជនជាដាច់ខាត ហើយមាន គម្រោងចំនួនពីរសម្រាប់បម្រុងទុក។ ថ្លែងក្នុងពិធីសម្ពោធដាក់សំណើរការព្រលានយន្តហោះអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥សម្តេចបវរធីបតីបានគូសបញ្ជាក់ឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពោធិ៍ចិនតុង(ព្រលានចាស់)មិនលក់ឱ្យវិស័យឯកជននោះទេ គឺទុកជាកន្លែងរបស់រដ្ឋ។ អាកាសចរណ៍ស៊ីវិលត្រូវបានទទួលជាអ្នកថែទាំព្រលានយន្តហោះចាស់នោះ ដោយមានការលើកឡើងថា ចំណាយថវិការ៣លានដុល្លារសម្រាប់ការថែទាំ សន្តិសុខ។...
អាកាសយានដ្ឋានអន្តរជាតិតេជោ (TECHO INTERNATIONAL AIRPORT) ជាសមិទ្ធផលថ្មីមួយទៀតដែលជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោក កាន់តែធំ និងទូលាយជាងមុន, ជានិម្មិតរូបនៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ ទេសចរណ៍ វិនិយោគ វិស័យដឹកជញ្ជូន...
យោធភូមិភាគទី៥ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទសូមចេញសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មាននិងបណ្តាញសង្គមមួយចំនួនដែលផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ ដោយសកម្មភាពនៃការឈូសឆាយនេះគឺស្ថិតនៅក្នុងផ្នែកនៃដីថៃ។ នេះបើយោងតាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៥ បានសង្កត់ធ្ងន់ថា កងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះ...
សេចក្តីប្រកាសព័ត៍មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា...
