ជនជ្រុលនិយម វិរៈស៊ុម ខ្វាឃីត និងបក្ខពួកចូលអុកឡុកនៅភូមិព្រៃចាន់ត្រូវបានកងកម្លាំងថៃជាច្រើននាក់ បានរារាំង។
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ គិតត្រឹមថ្ងៃត្រង់នេះ ក្រុមជនជ្រុលនិយម វិរៈស៊ុម ខ្វាឃីត និងបក្ខពួកមានគ្នា ប្រមាណ ចំនួន៥០នាក់ ទៅ ៦០នាក់ មានបើកបរទាំងត្រាក់ទ័រ និងអេស្កាវាទ័រមកផង បានចូលមកក្បែរភូមិព្រៃចាន់របស់កម្ពុជា ប៉ុន្តែ ត្រូវបានកងកម្លាំងថៃជាច្រើននាក់ រារាំង និងទប់ស្កាត់មិនឱ្យចូលមកអុកឡុក និងបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីភូមិឋានឡើយ។

នៅថ្ងៃទី៣១ ខែតុលានេះ ជនជ្រុលនិយម វិរៈស៊ុម ខ្វាឃីត និងបក្ខពួក បានមកប្រមូលផ្តុំគ្នាដើម្បីទាមទារឱ្យកងទ័ពរបស់ខ្លួនចាត់វិធានការបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ។
បើសិនកងទ័ពថៃមិនធ្វើតាមទេ ពួកគេ នឹងចូលមកបណ្តេញប្រជាពលរដ្ឋខ្មែរដោយខ្លួនឯងតែម្តង។
យ៉ាងណាក៏ដោយ កងកម្លាំងកម្ពុជា បានត្រៀមលក្ខណៈរួចរាល់ហើយដែរ ដើម្បីការពារប្រជាពលរដ្ឋនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ នៅក្នុងឃុំអូរបីជាន់ ស្រុលអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕

