November 25, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ការដកយុទ្ធោបករណ៍អាវុធធុនធ្ងន់ដំណាក់កាលទី១កំពុងចាប់ផ្តើមហើយនៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់ជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។

ការដកយុទ្ធោបករណ៍អាវុធធធុនធ្ងន់រួមមាន ៣ ប្រភេទ៖
– ប្រភេទ (ក)មានប្រព័ន្ធកាំជ្រួចហ្វូងដែលមានចាប់ពី២កាណុងឡើងទៅ
– ប្រភេទ (ខ) មានកាំភ្លើងធំគ្រប់ប្រភេទ ដូចជាប្រភេទអូសណ្ដោង ឬស្វ័យចល័ត ដែលប្រើប្រាស់ក្បាលគ្រាប់ ១០៥មីលីម៉ែត្រ ១២២មីលីម៉ែត្រ ១៣០មីលីម៉ែត្រ ១៥២មីលីម៉ែត្រ និង ១៥៥ មីលីម៉ែត្រ
-ប្រភេទ (គ) សំដៅទៅលើយុទ្ធោបករណ៍ប្រភេទពាសដែក ជាពិសេសរថក្រោះប្រយុទ្ធ (MBTs) ដែលផ្តល់នូវការការពារចល័ត កម្លាំងបាញ់សង្រ្កាប និងការគាំទ្រផ្ទាល់ដល់កម្លាំងថ្មើរជើង
ទាំង ៣ ដំណាក់កាលនៃការដកអាវុធត្រូវធ្វើឡើងទាំងខាងភាគីកម្ពុជា និងថៃក្រោមផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) និងស្របតាមផែនការសកម្មភាពដកអាវុធចុះហត្ថលេខាដោយប្រទេសទាំងពីរនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។
ការដកអាវុធទាំងអស់រំពឹងថានឹងបញ្ចប់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ។
រូបភាព៖AKP

You may have missed

Copyright © All rights reserved. | Newsphere by AF themes.