January 11, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

Month: November 2025

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់តាមបណ្តាញសង្គមហ្វេសបុកផេក(Facebook Page)របស់លោកថា៖ បញ្ហាផ្ទុះគ្រាប់មីនប្រឆាំងមនុស្សរបួសដាច់ជើងម្ខាងនិងរងរបួសដៃព្រមទាំងផ្ទៃមុខ ជនជាតិចិនម្នាក់ភេទប្រុស វេលាម៉ោងប្រមាណ៣:២០នាទីព្រឹកទៀបភ្លឺ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិសាស្រ្តចម្ការមីនកម្ពុជាលេខBS:22575 ក្បែរបង្គោលសីមាលេខ៤៨ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រោយឧបទ្ទវហេតុគ្រោះថ្នាក់ផ្ទុះមីនជនជាតិចិនម្នាក់នេះភ្លាម ខាងភាគីថៃបានបំពងសំឡេងវាយប្រហារលាបពណ៌កម្ពុជាថា ជនជាតិចិនលួចឆ្លងដែនពីកម្ពុជាទៅថៃ...

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានច្រានចោលការចោទប្រកាន់អំពីការជ្រៀតជ្រែកចូលជម្លោះព្រំដែនរបស់ថៃជាមួយកម្ពុជា ដោយប្រកាន់ខ្ជាប់ថាម៉ាឡេស៊ីគឺជួយ សម្របសម្រួលឱ្យមានកិច្ចចរចារវាងប្រទេសទាំង២ តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ថ្លែងនៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ចិកា ក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងជាទីដែលរូបលោកចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំនេះ លោក...

ពាក្យសម្តីបង្កហេតុរបស់នាយករដ្ឋមន្ត្រីជប៉ុនបាននាំឱ្យមានការរិះគន់និងថ្កោលទោសពីសហគមន៍អន្តរជាតិ ហើយនៅពីក្រោយពាក្យសម្តីដ៏ខុសឆ្គងគឺឧបាយកលរបស់ពួកស្តាំនិយមជ្រុលជប៉ុនដែលចង់ឱ្យយោធានិយមងើបឡើងវិញ ប្រការនេះបានល្មើសយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់កំណត់ដូចជារដ្ឋធម្មនុញ្ញជប៉ុន ព្រមទាំង《ធម្មនុញ្ញអង្គការសហប្រជាជាតិ》និង《សេចក្តីប្រកាសក្រុង Potsdam 》ជាដើម ដែលនឹងរុញច្រានប្រទេសជប៉ុនឱ្យឈរនៅម្ខាងបដិបក្ខជាមួយសហគមន៍អន្តរជាតិ ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,១ភាគរយដាស់តឿនយ៉ាងខ្លាំងឱ្យភាគីជប៉ុនដកពាក្យសម្តីបង្កហេតុវិញភ្លាម ហើយអំពាវនាវឱ្យប្រទេសនានារួមសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងយ៉ាងដាច់ខាតជាមួយរាល់ឧបាយកលដែលចង់ឱ្យយោធានិយមងើបឡើងវិញ ។ ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៨,៣ភាគរយបានថ្លែងថា ពាក្យសម្តីនិងទង្វើរបស់នាយករដ្ឋមន្ត្រីជប៉ុនដែលញុះញង់ឱ្យកើតសង្គ្រាមបានល្មើសយ៉ាងធ្ងន់ធ្ងរនឹងរដ្ឋធម្មនុញ្ញជប៉ុន និងបំផ្លាញយ៉ាងខ្លាំងក្លាដល់រូបភាពជាតិនិងកិត្តិនាមអន្តរជាតិរបស់ជប៉ុន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨២,៤ភាគរយបានលើកឡើងថា...

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ឯក រិទ្ធីវណ្ណ ភេទប្រុស ដោយមានជនមិនស្គាល់អត្តសញ្ញាណ០១ក្រុម បានកាត់សោរចូលនៅផ្ទះរបស់ខ្លួនស្ថិតនៅបុរីម៉ន ដានី គម្រោង២០ ផ្ទះលេខ៣៨ ផ្លូវលេខ០២ ភូមិស្វាយ សង្កាត់ស្នារ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ...

ក្រុងប៉ោយប៉ែត៖ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅស្នាក់គយថៃទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុមជំនាញអង្គភាពCMAC និងTMAC បានជួបប្រជុំពិភាក្សានិយាមកាប្លង់ចម្ការមីនអាទិភាពសាកល្បង និងផ្ទៀងផ្ទាត់និយាមកាប្លង់ចម្ការមីននិងចុះត្រួតពិនិត្យទីតាំងចម្ការមីន ត្រង់បង្គោលលេខ៤៧បច្ចុប្បន្ន ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លទ្ធផលនៃកិច្ចប្រជុំនេះបានបោះជំហានទៅមុខជាមួយភាពកាន់ច្បាស់លាស់ក្នុងកិច្ចប្រតិបតិ្តការបោសសម្អាតមីនមនុស្សធម៌តាមព្រំដែន ក្នុងដំណាកកាលសាកល្បង ដោយធានាបានគុណភាព សុវត្ថិភាព បូរណភាពទឹកដី និងបង្កើតទំនុកចិត្តគ្នាទៅវិញទៅមក។...

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថានៅរសៀលនេះ ឧត្តម បានជួបជាមួយបងប្អូនអ្នកសារព័ត៌មានដែលធ្វើសេចក្តីរាយការណ៍ព័ត៌មាននៅពេលយប់ក្នុងរាជធានីភ្នំពេញ និងតាមខេត្តនានាដើម្បីតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈដោយអនុវត្តឱ្យខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់សាជាថ្មីថាមិនត្រូវធ្វើបទសម្ភាសយកមកផ្សព្វផ្សាយសាធារណៈចំពោះជនណាដែលមាន៖ -វិល្លាសស្មារតី -ស្រវឹងស្រាបាត់បង់ស្មារតីគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន -ជនណាដែលសង្ស័យលើប្រើប្រាស់គ្រឿងញៀន និងបានបញ្ជាក់ពីផលវិបាកមួយយចំនួនដែលចេញពីការផ្សព្វផ្សាយមិនបានផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់។ បន្ថែមលើនេះទៀតឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ អ្នកសារព័ត៌មានមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ មិនមែនជាតុលាការ និងមិនមែនជាអ្នកមានអំណាចបញ្ជាឡើយ អ្នកសារព័ត៌មានជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយប្រកបដោយប្រភពច្បាស់លាស់។ ជាមួយគ្នានេះ...

ការដកយុទ្ធោបករណ៍អាវុធធធុនធ្ងន់រួមមាន ៣ ប្រភេទ៖ - ប្រភេទ (ក)មានប្រព័ន្ធកាំជ្រួចហ្វូងដែលមានចាប់ពី២កាណុងឡើងទៅ - ប្រភេទ (ខ) មានកាំភ្លើងធំគ្រប់ប្រភេទ ដូចជាប្រភេទអូសណ្ដោង ឬស្វ័យចល័ត ដែលប្រើប្រាស់ក្បាលគ្រាប់ ១០៥មីលីម៉ែត្រ ១២២មីលីម៉ែត្រ ១៣០មីលីម៉ែត្រ ១៥២មីលីម៉ែត្រ និង ១៥៥ មីលីម៉ែត្រ...

You may have missed

Copyright © All rights reserved. | Newsphere by AF themes.