យោធភូមិភាគទី៥ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទសូមចេញសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មាននិងបណ្តាញសង្គមមួយចំនួនដែលផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ ដោយសកម្មភាពនៃការឈូសឆាយនេះគឺស្ថិតនៅក្នុងផ្នែកនៃដីថៃ។ នេះបើយោងតាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៥ បានសង្កត់ធ្ងន់ថា កងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះ...
