November 25, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

នាយករដ្ឋមន្ត្រីថៃកោះប្រជុំបន្ទាន់ជាមួយថ្នាក់ដឹកនាំយោធាកំពូលដើម្បីពិភាក្សាពីភាពតានតឹងនៅកម្ពុជា។

«យោងតាមអត្ថបទរបស់កាសែត The Nation»
បាងកក៖ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥–
លោកស្រីនាយករដ្ឋមន្ត្រី ផេថងថាន ស៊ីណាវ៉ាត្រា នៅថ្ងៃព្រហស្បតិ៍នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយថ្នាក់ដឹកនាំយោធាថៃកំពូលៗ ដើម្បីពិភាក្សាអំពីស្ថានភាពថៃ-កម្ពុជា។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Jirayu Houngsub បាននិយាយថា កិច្ចប្រជុំរបស់អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធបានធ្វើឡើងនៅវិមានរដ្ឋាភិបាលនៅម៉ោង ១០ និង៥០នាទីព្រឹក។

កិច្ចប្រជុំនេះមានការចូលរួមពីឧត្តមសេនីយ៍ Songwit Noonpakdee អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទថៃ និងឧត្តមសេនីយ៍ Pana Klaewplodthuk អគ្គមេបញ្ជាការនៃកងទ័ពភូមិន្ទថៃ។

អ្នកនាំពាក្យ បាននិយាយថា មេទ័ពជើងទឹកថៃ និងកងទ័ពអាកាសថៃ កំពុងធ្វើដំណើរទៅក្រៅប្រទេស ដូច្នេះពួកគេបានចាត់តំណាងឱ្យចូលរួមកិច្ចប្រជុំនេះហើយលទ្ធផលនៃជំនួបនេះនឹងត្រូវប្រកាសនៅពេលក្រោយ។

ការបើកកិច្ចប្រជុំបន្ទាន់នេះ ដោយសារទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជាកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីបានបែកធ្លាយវីដេអូឃ្លីបសំឡេងនៃការសន្ទនារវាងលោកស្រី និងសម្តេចតេជោ ហ៊ុន សែន ក្នុងអំឡុងពេលនោះគេឭសំឡេងនាយករដ្ឋមន្ត្រីថៃបាននិយាយស្តីបន្ទោសចំពោះមេបញ្ជាការតំបន់កងទ័ពទី២របស់ខ្លួន។

You may have missed

Copyright © All rights reserved. | Newsphere by AF themes.