នាយករដ្ឋមន្ត្រីចេញសុំទោសជាសាធារណៈដល់ប្រជាជននិងមេបញ្ជាការភូមិភាគពីរហើយបានសន្សាថានឹងប្រយ័ត្នប្រយែងពាក្យសម្តីរបស់ខ្លួន…!
បាងកក៖ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥–
យោងតាមបណ្តាញផ្សព្វផ្សាយព័ត៌មានកាសែត «The Nation» របស់ថៃ
លោកស្រីមិនបានលាលែងពីតំណែងនាយករដ្ឋមន្ត្រីទេ ផ្ទុយទៅវិញលោកស្រីបានចេញសុំទោសជាសាធារណៈដល់ប្រជាជនថៃនិងមេបញ្ជាការភូមិភាគពីរ ហើយបានសន្សាថានឹងប្រយ័ត្នប្រយែងពាក្យសម្តីរបស់ខ្លួន។
ជាងនេះទៅទៀតលោកស្រីបានធានាដល់ប្រជាជនថៃថា រដ្ឋាភិបាលរបស់លោកស្រីនៅតែរួបរួមជាមួយកងកម្លាំងប្រដាប់អាវុធដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសថៃប្រឆាំងនឹងការឈ្លានពានណាមួយពីប្រទេសកម្ពុជាទៅវិញ…។
លោកស្រីបានបន្ថែមថា “ចាប់ពីពេលនេះតទៅ ខ្ញុំនឹងប្រយ័ត្នប្រយែងចំពោះពាក្យសម្តីរបស់ខ្ញុំ ប្រសិនបើយើងរួបរួមគ្នា យើងនឹងរួចផុតពីវិបត្តិនេះ”។
