ក្រុមចលនាអាវលឿងរបស់ថៃវិលត្រឡប់មកកាន់ដងវិថីវិញដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង
ដកស្រងចេញពីប្រភព៖RFP–
បាងកក៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅវិមានរដ្ឋាភិបាលរបស់ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥) ដើម្បីធ្វើការជំទាស់ជាមួយរដ្ឋាភិបាល ដោយទាមទារឱ្យនាយករដ្ឋមន្ត្រី Paetongtarn Shinawatra លាលែងពីតំណែង ជុំវិញការបែកធ្លាយការសន្ទនាទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន អតីតមេដឹកនាំកម្ពុជា ដែលបង្កឱ្យស្រទាបមហាជនមានកំហឹងជាសាធារណៈ។
ដោយយោងតាមសារព័ត៌មានបារាំង-RFP- បានរាយការណ៍ថាការវិលត្រឡប់មកវិញរបស់ក្រុមចលនាអាវលឿងនេះ ដោយចោទប្រកាន់លោកស្រីនាយករដ្ឋមន្ត្រីថៃថាធ្វើឱ្យខូចដល់ប្រទេស និងប្រមាថដល់សេចក្តីថ្លៃថ្នូររបស់កងកំលាំងយោធា។

តាមការចុះផ្សាយរបស់សារព័ត៌មានបារាំង-RFP-ដដែលបានឱ្យដឹងថា៖
តាមការសង្កេតឃើញបាតុករពាក់អាវពណ៌លឿងភាគច្រើមានវ័យចំណាស់ ដែលមានទំនោគាំទ្រយ៉ាងខ្លាំងជាមួយនឹងព្រះមហាក្សត្រថៃ ដែលបានចោទប្រកាន់មេដឹកនាំវ័យ 38 ឆ្នាំរូបនេះថា “ខ្វះជំនាញការទូត” និង “បង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍ជាតិ”ជាដើម។
Kanya Hanotee មានអាយុ 68 ឆ្នាំជាអ្នកបំរើការងារនៅក្នុងព្រះវិហារមួយកន្លែងបានប្រាប់ -AFP- ថា “ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងនៅពេលដែលខ្ញុំបានលឺសំលេង (លេចធ្លាយ)នោះ” ។
លោកតាបានបន្តទៀតថា “នាងខ្វះជំនាញចរចា តើនាងគិតថានាងជាអ្នកណា? ប្រទេសនេះមិនមែនជារបស់នាងតែម្នាក់ទេ”។
ក្រុមអ្នកតវ៉ាបានគ្រវីទង់ជាតិថៃ និងបដាដែលដាក់ស្លាក Paetongtarn ជា “ជនក្បត់ជាតិ” ហើយបានស្រែកថា “ចេញទៅ!” និង “ទៅឋាននរក!” ខណៈក្រុមបាតុករឈរតវ៉ាស្រែកដោយកំហឹងនោះ កងកំលាំងនគរបាលការពារបាតុកម្មរាប់សិបនាក់ឈរក្បែរនោះបំពេញការងាររបស់ពួកគេដោយវិជ្ជាជីវៈ។

