November 25, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រាចុះជួបប្រជាពលរដ្ឋ ដែលបានជម្លៀសដោយ ស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម

ចេញផ្សាយ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២៥
ខេត្តព្រះវិហារ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រធានមន្ទីរព័ត៌មានរាជធានី ខេត្ត បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយមន្ត្រីរាជការ កងកម្លាំងប្រចាំការ និងនាំយកនូវ ស្បៀងអាហារ ថវិកា និងថ្នាំពេទ្យមក ចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ស្ថិតនៅ ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។

តាមការបញ្ជាក់របស់អាជ្ញាធរដែនដីបានឲ្យដឹងពីស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយ ស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ ចំនួន ១,២៨២គ្រួសារ ស្មើប្រមាណជិត ៤ ០០០នាក់ ៕

e

ប្រភព៖ ទទក

You may have missed

Copyright © All rights reserved. | Newsphere by AF themes.