លិខិតតវ៉ារបស់ឯកឧត្តម អ៊ុំ រាត្រី ទៅកាន់ អភិបាលខេត្តស្រះកែវ ប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដាប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លិខិតតវ៉ារបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ
ថ្ងៃអាទិត្យ ៦កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩
បន្ទាយមានជ័យ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៥
គោរពជូន
ឯកឧត្តម អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ
កម្មវត្ថុ៖ ការតវ៉ាប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥
ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមគោរពជម្រាបជូន ឯកឧត្តមអភិបាលខេត្ត ស្រះកែវ នៃព្រះរាជាណាចក្រថៃ ជ្រាបថា៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្ត ស្រះកែវ បានលើកបដាដោយមានខ្លឹមសារ ស្តីពីការអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅ ក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងនាមរដ្ឋបាលខេត្ត បន្ទាយមានជ័យ ខ្ញុំសូមតវ៉ាប្រឆាំងដាច់អហំការចំពោះសកម្មភាពនេះដូចខាងក្រោម៖
សកម្មភាពដដែលៗ នៃការលើកបដា និងខ្លឹមសារប្រកាសខាងលើនេះជាការគំរាមកំហែងយ៉ាង ធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានកំពុងរស់នៅ អាស្រ័យផលក្នុងភូមិ ទាំងពីរនេះ តាំងពីយូរយារណាសំមកហើយ គឺមុនពេលអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (MOU 2000) ចូលជាធរមាន។
ទន្ទឹមនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ជូនថា រដ្ឋបាលខេត្តស្រះកែវមិនមានសមត្ថកិច្ចកំណត់
ព្រំដែន និងអនុវត្តច្បាប់ក្នុងស្រុកថៃរបស់ខ្លួនមកលើសហគមន៍កម្ពុជាដែលបាននិងកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។
យោង តាមអនុស្សរណៈនៃការយោគយល់គ្នា(MOU 2000), កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្ម ធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងសងខាង បានឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។ សកម្មភាពឯកតោភាគីដដែលៗខាងលើ គឺជាការបង្កហេតុដែលនាំឱ្យមានភាពតានតឹងកើន ឡើងនៅតំបន់ដែលកំពុងមានជម្លោះ និងជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធ ភូមិភាគ (RBC) ព្រមទាំងជាការរំលោភបំពានយ៉ាងជាក់ស្តែងលើកំណត់ហេតុកិច្ចប្រជុំពិសេស លើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភា គីទាំងពីរបានឯកភាពគ្នាក្នុងការទប់ស្កាត់រាល់សកម្មភាព ដែលធ្វើឱ្យខូចដល់ការជឿទុកចិត្ត គា្នទៅវិញទៅមក បង្កឱ្យមានការយល់ច្រឡំ បង្កើនភាពតានតឹងនៅតាមព្រំដែន ឬពង្រីកវិសាល ភាព និងទំហំនៃជម្លោះ ជាពិសេសរំលោភចំណុច ៨ នៃកំណត់ហេតុកិច្ចប្រជុំពិសេស (GBC លើកទី១ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាដូចខាងក្រោម៖
«៨.១. ពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ភាគីទាំងពីរបានព្រមព្រៀងគ្នាដូចខាងក្រោម៖
៨.១.១. ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការ ដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន ព្រមទាំង បានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាព នៅកិច្ចប្រជុំបន្ទាប់នៃ គណៈកម្មការ ចំរុះព្រំដែន (JBC)។ ៨.១.២.ភាគីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ
(RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាម លទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចំរុះព្រំដែន (JBC)។
នៅក្នុងរយៈពេលនេះ អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ នឹងសម្រប សម្រួល ជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការ បញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង។» ដូចនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្នើឱ្យរដ្ឋបាលខេត្តស្រះកែវចូលរួមផ្ដល់កិច្ចសហការចាត់ វិធានការបញ្ឈប់នូវសកម្មភាពខាងលើជាបន្ទាន់ដោយរក្សានូវស្ថានភាពដើម។
រដ្ឋបាលខេត្តបន្ទាយមានជ័យ សង្ឃឹមយ៉ាងមុតមាំថាខេត្តស្រះកែវប្រកាន់ខ្ជាប់ដោយសុទ្ធចិត្ត នូវលក្ខខណ្ឌបទឈប់បាញ់ និងបញ្ឈប់នូវ ផែនការបណ្តេញប្រជាជនរាប់រយគ្រួសារចេញពីផ្ទះសំបែង និងដីធ្លីដែលគេបានរស់នៅជាច្រើនទសវត្សរ៍
មកហើយ។
អាស្រ័យហេតុនេះ សូម ឯកឧត្តម អភិបាលខេត្ត មេត្តាជ្រាប និងសូមអត់ធ្មត់រង់ចាំការ ដោះស្រាយរបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃធ្វើការបញ្ចប់លើកិច្ចការខណ្ឌសីមាព្រំដែន។ សូម ឯកឧត្តម អភិបាលខេត្ត ទទួលយកនូវសេចក្ដីរការពរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ៕
អភិបាលខេត្ត
អ៊ុំ រាត្រី

