ទ្រូងផ្លូវនៅមុខផ្សារទួលពង្ររ សង្កាត់ចោមចៅ១ កំពង់ក្លាយជាចំណតរថយន្ត និងម៉ូតូកង់បី យ៉ាងអណាធិបតេយ្យ
ទ្រូងផ្លូវនៅមុខផ្សារទួលពង្ររ សង្កាត់ចោមចៅ១ កំពង់ក្លាយជាចំណតរថយន្ត និងម៉ូតូកងបី យ៉ាងអណាធិបតេយ្យ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។
តើអាជ្ញាធរមូលដ្ឋានដេកលក់អស់ហើយរឺ ផ្លូវមុខផ្សាទួលពង្ររ ចោមចៅ១ (ឡាន និងម៉ូតូកង់បីចតនៅកណ្តាលទ្រូងផ្លូវបាន តែបើបងប្អូនលក់ដូរលយចូលចំណីផ្លូវបែជាដេញ ឬក៏ចាប់យកម៉ូតូ ឬអីវ៉ាន់ផ្សេងៗ ទៅសង្កាត់ដើម្បីផាកពិន័យទៅវិញ)
*ទ្រូងផ្លូវនៅចំណុចមុខផ្សារទួលពង្របានក្លាយជាចំណតរថយន្តនឹងម៉ូតូកង់បីឈប់យ៉ាងអណាធិបតេយ្យ ស្របពេលអាជ្ញាធរសង្កាត់ចោមចៅ១ កំពុងតែដេកលក់!
#រាជធានីភ្នំពេញ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវទួលពង្រ ដែលស្ថិតនៅក្នុងសង្កាត់ចៅមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានធ្វើការរអូរទាំពាក់ព័ន្ធនឹង រថយន្តនឹងម៉ូតូកង់បីឈប់ចាប់ម៉ូយនឹងចូលផ្សារបង្ករការកកស្ទះជាប្រចាំថ្ងៃ នឹង ពេលខ្លះបង្ករជាគ្រោះថ្នាក់ដល់ម៉ូតូឡានដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះក៏មាន ដោយសារគេចពីឡានម៉ូតូកង់បីដែលឈប់យ៉ាងអណាធិបតេយ្យនៅលើផ្លូវមុខផ្សារទួលពង្រនេះ។
បើយោងតាមការសាកសួរ អ្នករស់នៅម្ដុំផ្សារទួលពង្រនេះ បានប្រាប់អោយ ៧មករា NEWS ដឹងថា ” តាំងតែពីផ្លូវមិនទាល់ធ្វើរហូតដល់ផ្លូវធ្វើស្អាតមិនដែលសូវឃើញអាជ្ញាធរពាក់ព័ន្ធខាងណាមួយមកអប់រំណែនាំ ឬ ហាមឃាត់ចំពោះម៉ូតូកង់បីនឹងឡានដែលឈប់លើផ្លូវនេះឡើយ ”ពលរដ្ឋបានបន្តទៀ់តថា ” ផ្លូវជិត១០ម៉ែត្រ ឡាននឹងម៉ូតូកង់បីឈប់អស់សល់តែ២ម៉ែត្រ ធ្វើផ្លូវធំដូចតែអត់ធ្វើដដែល ។
Date: 31-7-2020 (រាយការណ៍ដោយ៖ លោក ជា ចន្ទរ៉ូហ្សា)
