សួស្តីបងប្អូនអ្នកសារព័ត៌មានជាទីរាប់អាន! ក្រសួងព័ត៌មានបានទទួលអាវកាក់សម្រាប់អ្នកសារព័ត៌មានចំនួន ៣៣០០ អាវពីអង្គការយូណេស្កូ ប្រចាំកម្ពុជា។ ក្រសួងព័ត៌មាននឹងធ្វើការចែកអាវកាក់សារព័ត៌មានសម្រាប់អ្នកសារព័ត៌មានដែលកំពុងបំពេញតួនាទីនៅក្នុងប្រទេសកម្ពុជាសម្រាប់ប្រើប្រាស់ក្នុងពេលចាំបាច់។ ដើម្បីស្នើសុំ សូមបងប្អូនបំពេញព័ត៌មានមួយចំនួនដូចខាងក្រោម។ ក្រុមការងារនឹងកត់ត្រាទុក ហើយធ្វើការជូនដំណឹងទាក់ទងនឹងកាលបរិច្ឆទដែលត្រូវមកបើកអាវ។ សូមអរគុណ! តំណភ្ជាប់សម្រាប់ចុះឈ្មោះស្នើសុំ៖ https://docs.google.com/forms/d/e/1FAIpQLSeDYW0fD9g7inmmukgrVTk9NxDgcuLBHHRfxD_BAHPW1Y_gHQ/viewform?usp=sf_link
ប្រទេសចិន តាមរយៈសង្គមស៊ីវិលរបស់ខ្លួន បានបន្តជួយព្យាបាលកុមារកម្ពុជា ដែលមានបញ្ហាបេះដូងពីកំណើត ឬ ភាសាសាមញ្ញ «បេះដូងចំហរ» ដោយបានសហការពេញទំហឹង ជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។ ជាក់ស្តែង កុមារទី១២១ ដែលទៅទទួលការវះកាត់ និងព្យាបាលបេះដូងពីកំណើត ទើបបានត្រលប់មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព កាលពីពេល ថ្មីៗនេះ។ កុមារ មានឈ្មោះថា នួន...
រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើ ប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ដែលមានការអញ្ជើញចូលរួមដោយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកស្រី Chanida Klyphun ប្រធានផ្នែកគោលនយោបាយសាធារណៈ របស់ក្រុមហ៊ុនTikTok ប្រចាំអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្រសួងប្រៃសណីយ៍...
(តាកែវ)៖ ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគុណនៅខេត្តតាកែវ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ បានលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។ ព្រះធម្មវិជ្ជា ជួន កក្កដា បានសាងផ្នួសជាសង្ឃ ក្នុងវ័យ១៣ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៨ ដែលមកដល់ពេលនេះមានរយៈពេល២៧ឆ្នាំហើយ។
"បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសជាផ្លូវការនូវទិន្នន័យសេដ្ឋកិច្ចក្នុងរយៈពេល ២ ខែដំបូងឆ្នាំនេះនៅថ្ងៃទី ១៧ ខែមីនា ប្រព័ន្ធសារព័ត៌មានបរទេសដូចជាកាសែត«The Wall Street »របស់អាមេរិកជាដើមសម្គាល់ឃើញថា វិស័យប្រើប្រាស់និងផលិតកម្មឧស្សាហកម្មជាដើមរបស់ប្រទេសចិនបានបង្ហាញពី"ភាពសន្ទុះដ៏ខ្លាំងក្លាដែលគួរឱ្យភ្ញាក់ផ្អើល" ។ តើភាពសន្ទុះបែបនេះបង្ហាញនៅត្រង់ណា ? ទីមួយគឺ "ការចាប់ផ្តើមដោយរលូន" ។ ក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះ ល្បឿនកំណើននៃសន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗរបស់ចិនភាគច្រើនបានលឿនជាងឆ្នាំ ២០២៤ ពេញមួយឆ្នាំ...
ភ្នំពេញ៖ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ បង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល (Digital Professionals Association) ដោយបែងចែកជាសហគមន៍ (Community) ទៅតាមជំនាញចំនួន ៩។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍...
នាពេលថ្មីៗកន្លងទៅនេះ ខណៈពេលថ្លែងសុន្ទរកថា បុគ្គលឈ្មោះវីលៀម ឡៃមេដឹកនាំចិនតៃវ៉ាន់បានប្រកាសពី “ផែនការប្រតិបតិ្តស្តីពីភេរវកម្មបៃតងដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យ” ដោយអះអាងថា “តៃវ៉ាន់ជាប្រទេសប្រជាធិបតេយ្យមួយដែលមានអធិបតេយ្យភាពនិងឯករាជ្យភាព ” ព្រមទាំងបានដាក់ចេញអ្វីដែលហៅថា “យុទ្ធសាស្ត្រចំនួន១៧” ប៉ុនប៉ងកាត់ផ្តាច់ការផ្លាស់ប្តូររវាងត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញឱ្យតៃវ៉ាន់ត្រឡប់ទៅដំណាក់កាលប្រើច្បាប់អាជ្ញាសឹកវិញដែលគួរឱ្យភ័យខ្លាចនៅសតវត្សរ៍មុន ។ ដើមឡើយ ប្រជាធិបតេយ្យគឺដើម្បីសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន តែមិនមែនផ្ទុយទៅវិញទេ ។ ការចង់ទទួលបានសន្តិភាព វឌ្ឍនភាព ការផ្លាស់ប្តូរ...
កោះខ្សាច់ទន្លា និងមានស្ពានឆ្លងកាត់ពីតំបន់ដីកោះទៅតំបន់ដីគោកមួយផ្នែកតាមរយៈ ការវិនិយោគសហភាពអឺរ៉ុបទឹកប្រាក់ជិត៨០លានអឺរ៉ូ ធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា។ រាជធានីភ្នំពេញ៖ សហភាពអឺរ៉ុបបានវិនិយោគទឹកប្រាក់ជិត ៨០លានអឺរ៉ូ ដើម្បីជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា លើកកម្ពស់សន្តិសុខស្បៀង និងជំរុញឱ្យកសិករមានលទ្ធភាព ចូលទៅកាន់ទីផ្សារក្នុងស្រុក និងសកល។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហភាពអឺរ៉ុប ទឹកប្រាក់វិនិយោគប្រមាណ៨០ លានអឺរ៉ូនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ ម៉ឺននាក់, គ្រួសារមានដីធ្លីខ្នាតតូចចំនួន...
អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ លេខ..0៩៩ អ.យ.ន ដីកាបញ្ជាឱ្យចូលខ្លួន យើង សេង ហៀង ព្រះរាជអាជ្ញារង នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ -បានឃើញ មាត្រា ៣៧/១ មាត្រា ៩៤/៣ និងមាត្រា ១១៤/៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលប្រកាសឱ្យប្រើតាម ព្រះរាជក្រម...
ថ្ងៃទី១៤ ខែមីនា កិច្ចជំនួបក្រុងប៉េកាំងរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំងបានបើកធ្វើដោយជោគជ័យ។តំណាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់បានផ្លាស់ប្តូរមតិយោបល់ដោយស៊ីជម្រៅអំពីបញ្ហានុយក្លេអ៊ែរនិងការលុបចោលការដាក់ទណ្ឌកម្មជាដើម។ប្រទេសទាំង៣បានបង្ហាញពីភាពចាំបាច់នៃការបញ្ឈប់ការដាក់ទណ្ឌកម្មដោយឯកតោភាគីទាំងអស់។ ភាគីទាំង៣បានរំលឹកឡើងវិញថា ការប្រាស្រ័យទាក់ទងផ្នែកនយោបាយនិងការទូតនិងកិច្ចសន្ទនាដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមកគឺជាជម្រើសតែមួយគត់ដែលមានប្រសិទ្ធភាពនិងអាចអនុវត្តបាន។ ភាគីទាំង៣បានគូសបញ្ជាក់ថា ភាគីពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ប្រភពដែលបង្កឱ្យមានស្ថានភាពបច្ចុប្បន្ន បោះបង់ចោលគំនិតដាក់ទណ្ឌកម្ម ដាក់សម្ពាធនិងគំរាមកំហែងដោយកម្លាំងបាយ។ ភាគីទាំង៣បានគូសបញ្ជាក់ពីសារសំខាន់នៃសេចក្តីសម្រេចចិត្តលេខ២២៣១នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនិងក្របខ័ណ្ឌនៃពេលវេលានៃសេចក្តីសម្រេចចិត្តនេះ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធចៀសវាងធ្វើប្រតិបត្តិការដែលធ្វើឱ្យស្ថានការណ៍ឡើងកម្តៅ ដើម្បីរួមគ្នាបង្កបរិយាកាសនិងល័ក្ខខ័ណ្ឌមានអំណោយផលសម្រាប់កិច្ចខិតខំប្រឹងប្រែងខាងការទូត។ ភាគីទាំង៣បានរំលឹកឡើងវិញនូវសារសំខាន់ដែលគាំពារ«សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»ដែលជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិ។ អ៊ីរ៉ង់និងរុស្ស៊ីបានសម្តែងការកោតសរសើរចំពោះតួនាទីដែលមានលក្ខណៈស្ថាបនារបស់ប្រទេសចិននិងបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចជំនួបនៅទីក្រុងប៉េកាំង។ភាគីទាំង៣បានឯកភាពបន្តរក្សាការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការថែមទៀត៕
