August 2, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

press

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់ស្រទាប់យុវវ័យកម្ពុជា ឱ្យចូលរួមក្នុងយុទ្ធនាការជាតិប្រឆាំងព័ត៌មានក្លែងក្លាយ ដោយធ្វើសកម្មភាពជា «ឃោសនិក ឬអ្នកផ្សព្វផ្សាយ» ដ៏សកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលកំពុងយាយីដល់សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គម។ ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២» នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីសៀលថ្ងៃទី៥ ខែ...

រាជធានីភ្នំពេញ៖ ក្រសួងព័ត៌មាន បានបន្តពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារនៃការរៀបចំ «គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីការពារសិទ្ធិស្ត្រី កុមារ និងជនមានពិការភាព» សំដៅធានាការលើកកម្ពស់តម្លៃ សេចក្តីថ្លៃថ្នូរ និងការការពារសិទ្ធិបុគ្គល និងពង្រឹងការប្រតិបត្តិការងារសារព័ត៌មានឱ្យស្របតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តម ទេព អស្នារិទ្ធ...

នៅខែឧសភា ឆ្នាំ២០២៥ លោកXi Jinping​​ប្រធានរដ្ឋចិន​បាន​ទៅទស្សនា​រូងភ្នំ​Longmen​នៅ​ទីក្រុងLuoyang ខេត្តHenan។​នៅ​​មុខ​រូងភ្នំ​Binyang លោក​បាន​រំលឹក​ពី​បទពិសោធន៍​ក្នុង​ការការពារ​សិលាចារឹករាជវង្សSui​នៅពេលដែលលោកធ្វើការនៅស្រុកZhengding ខេត្តHebei​ ហើយ​បានសង្កត់ធ្ងន់ថា “យើងត្រូវតែការពារ បន្តវេន​និងផ្សព្វផ្សាយ​ឱ្យ​បាន​ល្អ​នូវ​ទ្រព្យសម្បត្តិវប្បធម៌ចិនទាំងនេះ”។ ចាប់ពី​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​លើកទី១៨មក​ ​ចាប់ពី​ទីក្រុងHepu​ភូមិភាគ​ស្វយ័ត​Guangxi​​ដល់​វិកិណ្ណដ្ឋានYinxu​ខេត្តHenan ពីវិកិណ្ណដ្ឋានSanxingdui​ខេត្តSichuanដល់​ស្រុកYunmeng​ខេត្ត​Hubei ដានជើង​វប្បធម៌​របស់លោក​Xi ​Jinpingបានគ្របដណ្តប់លើទីតាំងសំខាន់ៗនៃ​អរិយធម៌ចិន ដែលបាន​បង្ហាញពី​ការគិតគូរយ៉ាងស៊ីជម្រៅរបស់លោកដែល​ទទួល​​ខុសត្រូវចំពោះប្រវត្តិសាស្ត្រនិងប្រជាជន។ នៅឆ្នាំ២០២៥ រូងភ្នំLongmenបានទទួលភ្ញៀវទេសចរជាង៨៥១ម៉ឺននាក់ ហើយ​ការរួមបញ្ចូលគ្នានៃវប្បធម៌​និងទេសចរណ៍​កំពុង​ក្លាយជា​ឧស្សាហកម្មសសរស្តម្ភ​ ឧស្សាហកម្មចិញ្ចឹមជីវិត​របស់​ប្រជាជន​និងឧស្សាហកម្ម​ដែល​ផ្តល់​សុភមង្គល។ ការ​ការពារ បន្តវេន​និង​ផ្សព្វផ្សា​ឱ្យ​ល្អ​នូវ​ទ្រព្យ​សម្បត្តិវប្បធម៌ចិនទាំងនេះ​គឺ​ជា​ទំនួល​ខុសត្រូវ​របស់​អ្នក​ការពារ​វត្ថុបុរាណ​ជំនាន់នីមួយៗ ដែល​នឹងធ្វើ​ឱ្យវប្បធម៌ចិន​ភ្លឺចែងចាំង​ថែមទៀតនៅក្នុងយុគសម័យថ្មី៕

រាជធានីភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបាន ជំរុញឱ្យយុវវ័យអនុវត្តវិធីសាស្រ្ត«៣កុំ១ការពារ»ដើម្បីកសាងភាពធន់ក្នុងសង្គម និងទប់ទល់នឹងព័ត៌មានក្លែងក្លាយក្នុងសម័យបច្ចេកវិទ្យាឌីជីថល។ ការជំរុញបែបនេះធ្វើឡើងនៅចំពោះមុខលោកគ្រូអ្នកគ្រូសិស្សានុសិស្សចំនួនប្រមាណ២ ៣០០នាក់ក្នុងឱកាស ឯកឧត្តមអញ្ជើញចូលរួមជាអធីបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី២ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យ សម្តេចហ៊ុន សែន ភ្នំពេញថ្មី ។ ឯកឧត្តមបានបញ្ជាក់ថា...

( កណ្តាល ) - រឿងរ៉ាវការតវ៉ារបស់ប្រជាពលរដ្ឋនិងអាជ្ញាធរលេីបញ្ហាដីធ្លីមួយកន្លែងដែលបានអូសបន្លាយអស់រយៈពេលច្រើនឆ្នាំមកហើយ ដែលស្ថិតនៅ ចំណុចស្ទឹងតាហោ ភូមិប្រជុំអង្គ ឃុំជេីងកេីប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ តាមការលើកឡើងរបស់ប្រជាពលរដ្ឋទាំង១១៧គ្រួសារ បានបញ្ជាក់ថា : ពួកគាត់បានមកតាំងទីលំនៅ រស់នៅនិងបង្កបង្កើនផលនៅទីតាំងនេះ ក្នុងអំឡុងឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន គឺពុំដែលមានបញ្ហាណាមួយកេីតឡេីងឡើយ។ ស្រាប់តែ...

យោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៤០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ជាលើកដំបូង...

ហាណូយ៖ លោក ដុង ម៉ាញ់ ហ៊ុង នាយកការីនិពន្ធនៃវិទ្យុសម្លេងវៀតណាម (VOV) បានថ្លែងថាវិទ្យុរបស់លោកបានប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងការផ្សព្វផ្សាយព័ត៌មាន តែមានការប្រយ័ត្នប្រយែង ពោលគឺ "អ្នកកាសែតត្រូវប្រើAI កុំឱ្យAI ប្រើអ្នកកាសែត"។ លោកថ្លែងបែបនេះដោយឆ្លើយតបសំណួររបស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក្នុងឱកាសជំនួបផ្លូវការនៅទីស្នាក់ការ...

សារលិខិតជូនពរឯកឧត្តម នេត្រ ភក្រ្តា ផ្ញើជូនសមាគម អង្គភាព និង អ្នកសារព័ត៌មានទាំងអស់ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឪកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥

“កិច្ចប្រជុំលើកនេះបានលើកឡើងយ៉ាងច្បាស់លាស់ថា នឹងរក្សាកំណើនសេដ្ឋកិច្ចចិនដោយនឹងនរ ហើយអ្វីដែលគួរឱ្យខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតគឺ អនុវត្តគោលនយោបាយម៉ាក្រូដែលកាន់តែវិជ្ជមាននិងពង្រីកតម្រូវការក្នុងស្រុក ។ នេះគឺមានសារសំខាន់ណាស់ចំពោះសហគ្រាសទុនបរទេសដែលធ្វើការវិនិយោគនៅប្រទេសចិន ។ ” អំពីកិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបានបើកធ្វើពីថ្ងៃទី១១ដល់ថ្ងៃទី១២ខែធ្នូនៅក្រុងប៉េកាំង លោក Tang Xiaodong អគ្គនាយកប្រចាំប្រទេសចិននៃក្រុមហ៊ុន Karchar របស់អាល្លឺម៉ង់បានបញ្ចេញមតិយោបល់របស់ខ្លួន ។ នៅឆ្នាំ២០២៤ដែលជិតនឹងកន្លងផុតទៅ សេដ្ឋកិច្ចសកលបន្តនិន្នាការកើនឡើងដោយកម្រិតទាប ស្ថានការណ៍ភូមិសាស្ត្រនយោបាយអន្តរជាតិមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងក្លា ជាពិសេសគឺប្រទេសមួយចំនួនតូចលើកកម្ពស់លំដាប់ថ្នាក់នៃការពារនិយមខាងពាណិជ្ជកម្ម...

You may have missed

Copyright © All rights reserved. | Newsphere by AF themes.