សម្ដេចតេជោ ហ៊ុន សែន ថ្លែងប្រាប់អង្គការទេចរណ៍ពិភពលោកថា ក្រមការពារទេសចរណ៍ គួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តន៍ឱ្យបានល្អ។ ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ ជាមួយនឹងការថ្លែងអំណរគុណដល់អង្គការទេចរណ៍ពិភពលោក ដែលមានជំនឿលើកម្ពុជា កសាងនូវភាពជោគជ័យថ្មីមួយទៀតសម្រាប់វិស័យទេសចរណ៍នោះ ប្រមុខរាជរដ្ឋាភិបាកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រមការពារទេសចរណ៍...
ចេញផ្សាយ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៣ ប្រទេសចិនបានបញ្ជាក់ពីការចុះឈ្មោះរបស់ប្រទេសកូរ៉េខាងជើងសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមនៅក្នុងឆ្នាំនេះ ដែលនឹងប្រារព្ធធ្វើនៅទីក្រុងហាងហ្ស៊ូ (Hangzhou) នៅភាគខាងកើតប្រទេសចិន។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធនៅទីក្រុងហាងហ្ស៊ូ លោក ហ្ស៊ូ ជីនគៀង (Zhou Jinqiang) អនុប្រធានគណៈកម្មាធិការរៀបចំកីឡាអាស៊ីហ្គេមបាននិយាយថា គណៈកម្មាធិការជាតិអូឡាំពិកទាំង៤៥ នៅអាស៊ី...
គ្លីនិកព្យាបាលជំងឺ ប៉ ខាង ដាក់សេរ៉ូមអ្នកជំងឺជនជាតិកូរ៉េម្នាក់ស្លាប់មិនទទួលខុសត្រូវរុំសពបោះចោល ចេញផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ខេត្តកណ្តាល៖ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋបានប្រទះឃើញ សាកសពនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេរុំកន្ទេលយកមកផ្លុងចោលនៅរណ្តៅដីជីកដាក់លូ នៅក្នុងបូរីកាងម៉េង ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានតភ្ជាប់ផ្លូវល្បឿនលឿន នៅព្រឹកថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
សម្ដេចតេជោ ហ៊ុន សែន៖ កេរ្ដិ៍ឈ្មោះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ទុកបន្សល់ឱ្យកូនចៅបន្តរាប់រយឆ្នាំ បើទោះជាប្រទេសក្រក៏ប៉ុន្តែបេះដូងធំ ចេញផ្សាយ ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២៣ ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ...
ក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជា ទទួលបានមេដាយមាស បន្ទាប់ពីយកឈ្នះក្រុមកីឡាការិនីថៃ ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ សកម្មភាព នៃការប្រកួតវិញ្ញាសាបាល់បោះនារីជិះរទេះ ៣ទល់៣ វគ្គដណ្តើមមេដាយមាស រវាងក្រុមកីឡាការិនីម្ចាស់ផ្ទះកម្ពុជា និងក្រុមកីឡាការិនីថៃ ដោយម្ចាស់ផ្ទះកម្ពុជាឈ្នះមេដាយមាស បន្ទាប់ពីផ្តួលក្រុមថៃ ក្នុងលទ្ធផល ១១ ទល់ ៩ ដែលការប្រកួតនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ...
ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់បុគ្គលឈ្មោះ ស៊ូ សេងហ៊ួ ចេញផ្សាយ: ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣
លោកគ្រូ ស៊ូសេងហ៊ួ អាណាចក្រ ពុទ្ធចក្រ ព្រហ្មចក្រ ទទួលមើលជំងឺទឹកនោមផ្អែម និងព្យាបាលជំងឺមហារីក ត្រូវកម្លាំងចម្រុះចុះត្រួតពិនិត្យ និងផ្អាកទីតាំងឱសថបុរាណ និងពិន័យជាប្រាក់១លានរៀលផងដែរ។ ភ្នំពេញ៖ ក្រុមការងារត្រួតពិនិត្យសេវាសុខាភិបាលនៃការិយាល័យនិយ័តកម្មសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តី រដ្ឋបាលខណ្ឌដង្កោ នាយប៉ុស្តិ៍នគរបាលខណ្ឌដង្កោ និងការិយាល័យប្រតិបត្តិដង្កោ បានចុះត្រួតពិនិត្យទីតាំងបើកឱសថបុរាណគ្មានច្បាប់អនុញ្ញាត ១កន្លែង ដែលមានឈ្មោះ...
សមាគមន៍សារព័ត៌មានអេឡិចត្រូនិក AE MSJ ញាតិគាំទ្រសេចក្ដីសម្រេចបដិសេធរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លើពាក្យបណ្ដឹងរបស់គណបក្សភ្លើងទៀន ចេញផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។
ល្បីថាផ្សិតប៉ក់លក់បានថ្លៃគួរសម និងមានរសជាតិឆ្ងាញ់ប្លែកខុសពីផ្សិតធម្មតា។ រដូវប្រមូលផលផ្សិតប៉ក់ក្នុងសហគមន៍ការពារធម្មជាតិស្រែអំពិលមកដល់ហើយ ក្រោយភ្លៀងធ្លាក់កក់ខែមួយមេ ប្រជាសហគមន៍ស្រែអពិលនាំគ្នាចូលព្រៃដកផ្សិតប៉ក់ ដើម្បីយកធ្វើជាម្ហូបផង នឹងលក់ផង។ ផ្សិតប៉ក់ គឺជាប្រភេទផ្សិតភ្នំម្យ៉ាង ដែលភាគច្រើនសំបូរនៅ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ហើយជាប្រភេទផ្សិតដែលលក់បានថ្លៃគួរសម និងមានរសជាតិឆ្ងាញ់ប្លែកខុសពីផ្សិតធម្មតា។ ផ្សិតប្រភេទនេះ តែងដុះចេញពីផះដែលបន្សល់ទុកពីភ្លើងឆេះព្រៃនារដូវប្រាំ ហើយជាទូទៅប្រជាពលរដ្ឋអាចប្រមូលផលបានជុំវិញ ១០ថ្ងៃ ប៉ុនណោះ។ ផ្សិតប៉ក់មានរាងមូលដូចពងក្រួច...
