ភាគីគយថៃមិនអនុញ្ញាតឱ្យបន្លែ ផ្លែឈើ ម្ទេស ស្វាយ និងដំឡូងមី (គ្រៀម-ស្រស់) ចូលទៅប្រទេសថៃគឺបញ្ជាពីថ្នាក់លើ អាជ្ញាធរខេត្តប៉ៃលិន៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ នេះ យោងតាមប្រភពព័ត៌មានពីអាជ្ញាធរខេត្តប៉ៃលិន សមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំ បានទទួលការជូនដំណឹងពីគយប្រចាំការនៅច្រកទ្វារបានផាកាត (ថៃ) ឱ្យដឹងថា ចាប់ពីពេលជូនដំណឹងនេះតទៅ ភាគីគយថៃ មិនអនុញ្ញាតអោយបន្លែ...
Border dispute
សារលម្អិតរបស់សម្តេចធិបតី👇 ........................................... ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ÷ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងការថែទាំព្យាបាលសុខភាពបឋម ជូនបងប្អូននៅតំបន់ព្រំដែន។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។...
សូមអានសារដើមទាំងស្រុងរបស់សម្តេចតេជោ សែន ដូចខាងក្រោម៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មិត្តភក្តិបរទេសជាទីរាប់អាន! មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឲ្យក្រសួងការបរទេស និងតំណាងកម្ពុជាយើងដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្ស៊ី ដែលវាយចូលប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលអំពីឥរិយាបទរបស់កម្ពុជា។ ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។ ពេលនេះភាពគឃ្លើនមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះគេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង។...
សាររបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា (នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥) ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់ រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ ព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុង មួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ នេះកកស្ទះនៅព្រំដែនក្រោយកម្ពុជា បិទ។ សូមបងប្អូនកសិករថៃដែលកំពុងប្រមូលផលទៅតវ៉ាជាមួយយោធាថៃ ដោយខ្លួនឯងព្រោះកម្ពុជានឹងបើកច្រក នេះឡើងវិញតែពេលណាច្រកព្រំដែន ទាំងអស់ដែលយោធាថៃបិទជាឯកតោ ភាគីសម្រួលដូចមុនពេលបិទ។...
ក្រុមការងារក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ ការចុះកាត់ផ្តាច់អ៊ីនធឺណិតនេះ គឺបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ប្រកាសទាំងយប់ថា កម្ពុជាសម្រេចកាត់ផ្ដាច់ ឈប់ប្រើអគ្គិសនី និងអ៊ីនធឺណិតរបស់ថៃ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថាមកដល់ពេលនេះមិនទាន់ទទួលបានព័ត៌មានពីភាគីថៃពីការបិទច្រកព្រំដែននោះទេ យោងតាមករបញ្ចាក់របស់ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃទី៧ មិថុនាយ៉ាងដូច្នេះថា៖ ពាក់ព័ន្ធនឹងព័ត៌មានអំពីការបិទច្រកព្រំដែនដោយឯកតោភាគីតំបន់មួយចំនួនដោយភាគីថៃ នៅថ្ងៃទី៧ មិថុនា ២០២៥ ខ្ញុំសូមបញ្ជាក់ជូនថារហូតមកដល់ពេលនេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ ។
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មី នៅក្នុងសេចក្តីថ្លែងការនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះថា កម្ពុជានឹងយកបញ្ហាប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និង តំបន់មុំបី ទៅឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីឱ្យតុលាការយុត្តិធម៌អន្តរជាតិមួយនេះកាត់សេចក្ដីឱ្យ។ ហើយប្រជាពលរដ្ឋកម្ពុជាទូទាំងនគរបានផ្តល់បេះដូង ផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងយ៉ាងក្លៀវក្លាបំផុតចំពោះរដ្ឋាភិបាលលើបញ្ហានេះ ព្រោះដើម្បីកុំឱ្យបន្តឈឺក្បាលតទៅទៀត។ ដូចដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
