រាជធានីភ្នំពេញ,.ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៥-- ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងតាមបណ្តាញសង្គមហ្វេសបុករបស់លោកថា៖ គ្រាន់តែចង់ជម្រាបជូនអំពីគ្រាប់មីនPMN-2សំដែងនិងគ្រាប់មីនPMN-2ដាក់សម្រាប់ជាន់ផ្ទុះវាខុសគ្នាទាំងស្រុង!! គ្រាប់មីនPMN-2 ដែលសៀមដាក់បង្ហាញនៅលើតុដែលពន្យល់ថារកឃើញពីក្នុងដី និងចោទថាកងទ័ពកម្ពុជាដាក់ក្នុងដីសៀមនោះជាគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាពដើម្បីបង្កផ្ទុះឡើយ! តាមធម្មតានិងបច្ចេកទេសប្រសិនការដាក់មីនដើម្បីឱ្យសត្រូវជាន់ផ្ទុះ ត្រូវតែដកគន្លឹះសុវត្ថិភាពចេញហើយ...
